ថៃ៖​ អាចនិយាយបានថាសម្រាប់ គូស្នេហ៍ដ៏ផ្អែមល្ហែម នៅក្នុងវិស័យសិល្បៈកម្សាន្ត រវាង តារាចម្រៀងស្រី Violette និងតារាសម្ដែងប្រុស Kao Jirayu ដែលក្រោយពីទាក់ទងគ្នា បានជាង១ឆ្នាំ អ្នកទាំងពីរបានបង្ហាញ សកម្មភាពដ៏ផ្អែមល្ហែមជាច្រើន នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនា កម្សាន្តអារម្មណ៍ ផងដែរ ។  

Violette ប្រាប់ពីការចាប់ផ្តើមស្នេហា ជាមួយមិត្តភ័ក្ត្រជិតស្និត លោក Kao Jirayu បង្ហាញនៅពីក្រោយឆាក​ និងមិត្តភក្កិ ដែលធ្វើឱ្យអ្នកទាំងពីរជួបគ្នាហើយបើកចិត្តស្រឡាញ់គ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរ ជាគូស្នេហ៍ដ៏គួរឱ្យស្រលាញ់ ដ៏ល្អឥតខ្ចោះសម្រាប់គូស្នេហ៍របស់តារាចម្រៀងស្រី Violette និង Kao Jirayu ដោយអ្នកទាំងពីរមានចំណុច និង របៀបរស់នៅនិងការស្រឡាញ់តន្ត្រីដូចគ្នា ធ្វើឱ្យពួកគេមើលទៅសាកសមគ្នាយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា មុននិងក្លាយជាគូស្នេហ៍ មានរឿងរ៉ាវនានា វាត្រូវបានគេបង្ហើបឱ្យដឹងថា Violette លួចមានចិត្តលើ លោកKao Jirayu តាំងពីរបានជួបគ្នាលើកដំបូងនៅឯការប្រគុំតន្រ្តី GDH ហើយបន្ទាប់មកពួកគេទាំងពីរបានដើរតួសម្ដែង ជាមួយគ្នារហូតដល់ពួកគេមានទំនាក់ទំនងល្អ ដោយមានជំនួយពីរមិត្តភក្តិជិតស្និទ្ធគឺ Koi Aratchaporn ផងដែរ។

ជាក់ស្ដែង នៅថ្មីៗនេះ​ Violette បានធ្វើវីដេអូកំសាន្តក្នុងការឆ្លើយសំណួរពីរឿងរ៉ាវស្នេហារបស់ខ្លួន ជាមួយនិងមិត្តភក្តិយ៉ាងសប្បាយរីករាយ និងមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាអ្នកគាំទ្រផងដែរ៕

ចង់ដឹងកាន់តែច្បាស់ថា ក្នុងវីដេអូមានខ្លឹមសារគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ?

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Violette និងគូរស្នេហ៍
Violette និងគូរស្នេហ៍
Violette និងគូរស្នេហ៍
Violette និងគូរស្នេហ៍
វីដេអូឆ្លើយសំណួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]