(ភ្នំពេញ)៖ មុននេះបន្តិច អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ក្នុងនោះ ក្រុមគ្រូពេទ្យ បានឲ្យដឹងថា សពខាងលើជាជនជាតិខ្មែរ បានស្លាប់ដោយសារជំងឺកូវីដ ដោយមិនមានជំងឺគួបផ្សំទេ។ សព មានទីលំនៅ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ សពនេះ ត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រូពេទ្យបន្តថា មុនពេលស្លាប់ អ្នកជំងឺ មានរលាកសួតសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងការប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ បន្ទាប់មកអ្នកជំងឺ បានស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៥៖៣០នាទី ដោយសារខ្សោយសួតខ្លាំងពេក ដែលបណ្តាញមកពី មេរោគកូវីដ១៩៕
ប្រភព៖ Freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]