ភ្នំពេញ: ក្រោយផ្ទុះការគាំទ្រយ៉ាងកក្រើក និងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងប្រិយមិត្តដែលជាហ្វេនរបស់កម្មវិធីប្រកួតបវរកញ្ញាហ្គ្រេនអន្តរជាតិរួចមក កញ្ញា លីវ ជីលី ដែលជាបេក្ខនារីតំណាងឲ្យជាតិកម្ពុជាបានជាប់ដោយស័្វយប្រវត្តិ ដោយមានឱកាសបានចូលដល់វគ្គ២០នាក់ចុងក្រោយនៃការប្រកួតនេះ ហើយដែលនេះជាប្រវត្តិសាស្រ្តមួយនៃការប្រកួត Miss Grand International លេីកទី៨ សម្រាប់កម្ពុជា ក្រោយបញ្ជូនបេក្ខភាព ៤ លេីកមកហេីយ ចាប់ពីឆ្នាំ ២០១៤ ២០១៥ ២០១៧ ២០១៨ ដោយមិនដែលជាប់វគ្គចុងក្រោយ( Top២០)សូម្បីតែម្តង។
គួររំលឹកផងដែរថា នៅក្នុងការប្រកួតបោះឆ្នោតគាំទ្រសម្រាប់ប្រទេសជម្រើសប្រចាំឆ្នាំនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយឥណ្ឌូនេស៊ី ដែលមានសម្លេងគាំទ្រសរុបដល់ទៅ
១. កម្ពុជា: ៣៧,៨៣៩,៧៦៣ ពិន្ទុ
២. ឥណ្ឌូនេស៊ី: ៣៧,៦៩៦,១៤៤ ពិន្ទុ
៣. កូឡុំប៊ី : ៤៧៩,២៩២ ពិន្ទុ
៤. អេក្ខាទ័រ : ៤៧៥,៦១៨ ពិន្ទុ
៥. ប្រេស៊ីល: ២៤,៨៣០ ពិន្ទុ
រីឯការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនិងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នាពេលខាងមុខ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]