ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានចែកចាយរូបភាពនិងវីដេអូ អ្នកជំងឺកូវីដ១៩ម្នាក់ ដែលទើបតែមានវ័យ៦ឆ្នាំប៉ុណ្ណោះ បានឡើងឡានពេទ្យដើម្បីព្យាបាលនិង ធ្វើចត្តាឡីស័ក តែម្នាក់ឯងគត់ ដោយធ្វើឲ្យអ្នកប្រើប្រាស់ប្រាស់បណ្តញសង្គមមានរំជួលក្នុងចិត្តស្ទើរតែគ្រប់ៗគ្នា។

ដោយឡែក ក្នុងវីដេអូមួយនេះយើងបានឃើញយ៉ាងច្បាស់ពីសកម្មភាពក្មេងប្រុសក្លាហានវ័យក្មេងរូបនោះ បានធ្វើការស្ពាយកាតាបឡើងឡានពេទ្យទៅធ្វើចត្តាឡីស័កនៅ អូតែល Great Duke យ៉ាងកម្សត់ខ្លាំង ដោយអាយុទើបតែ៦ឆ្នាំសោះ មិនគួរណាជួបនូវរឿងបែបនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ លោកក៏បានធ្វើលួងលោមក៏ដូចលើកទឹកចិត្តដល់ក្មេងប្រុសដោយពាក្យសម្តីប៉ុន្មានម៉ាត់ ដើម្បីបន្ថែមនូវកម្លាំងចិត្តក៏ ដូចជាភាពក្លាហានបន្ថែមដល់កុមារារូបនេះផងដែរ។

គួររម្លឹកដែរថា កុមារា អាយុ៦ឆ្នាំរូបនេះ បានឆ្លង កូវីដ១៩ ពីម្តាយខ្លួនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ឯកឧត្តម ជា ពិសី 
 ឯកឧត្តម ជា ពិសីនិង ក្រុមការងារ 
 ឯកឧត្តម ជា ពិសីនិង ក្រុមការងារ 
 ឯកឧត្តម ជា ពិសីនិង ក្រុមការងារ 
ក្រុមគ្រូពេទ្យចុះទៅទីតាំងផ្ទាល់
ក្មេងប្រុសអាយុ៦ឆ្នាំ កំពុងរៀបឡើងឡាន
ក្មេងប្រុសអាយុ៦ឆ្នាំ កំពុងរៀបឡើងឡាន
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]