ថៃ៖ កាលពីថ្មីៗនេះ ហ្វេនមួយចំនួន ជាពិសេសអ្នកតាមដាននៅលើបណ្តាញសង្គមអ៊ីនស្តារក្រាម មានភាពទាក់ទាញ នៃការបង្ហោះរូបភាពយ៉ាងសាមញ្ញ របស់តារាសម្តែងជួរមុខប្រចាំប្រទេស​ថៃ លោក Nadech  ដែលជាគូស្នេហ៍ របស់តារាស្រី Yaya ជូនពរក្នុងថ្ងៃខួបកំណើតរបស់មិត្តស្រីគម្រប់ខ្លួន ២៨ ឆ្នាំ។

ទៀតសោតការបង្ហោះរូបភាពមួយសន្លឹករបស់លោក បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៃរូបស្រមោលរបស់អ្នកទាំងពីរ អមទៅដោយពាក្យជូនពរយ៉ាងផ្អែមល្ហែម និងចាក់ដោតក្នុងក្រអៅបេះដូង​យ៉ាងដូច្នោះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nadech

តួយ៉ាង ក្រោយពីបានឃើញពាក្យជូនពរដ៏សាមញ្ញបែបនេះ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនគ្រប់ៗគ្នា នៃទំហំចិត្តស្រលាញ់របស់អ្នកទាំងពីរមានរវាងគ្នា មិនត្រឹមតែប៉ុណ្ណោះក៏មានមហាជន ក៏ដូចជាមិត្តរួមសិល្បៈ បានចូលទៅ ជូនពរថ្ងៃខួបកំណើតរបស់នាងផងដែរ និងទន្ទឹមរង់ដំណឹងល្អរបស់អ្នកទាំងពីរឆាប់ៗនេះ ព្រោះតែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គឺថាមិនចេះតិចឆ្នាំនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
 Nadech បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]