ភ្នំពេញ៖ ជំងីរាលត្បាតសកលដ៏កាចសាហាវកូវីដ១៩ ត្រូវបានពិភពលោកចាត់ទុកថាជាបញ្ហាប្រឈម និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ មួយបន្ទាប់ពីជំងឺនេះបានឆក់យកអាយុជីវិតមនុស្សជាតិ រាប់លាននាក់ និងបានធ្វើឲ្យសេដ្ឋកិច្ចនៅបណ្តាប្រទេសនានាធ្លាក់ចុះ និងមានអតុល្យភាពផងដែរ។

លោកជំទាវ ឱ វណ្ណឌីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា និងជាពិសេសជំងឺនេះ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរចំនួន៣នាក់រួចមកហើយនេះ ព្រមទាំងកាលពីយប់ម្សិលមិញនេះ កម្ពុជាបានបានរកឃើញករណីវិជ្ជមានលើក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ផងដែរនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតមានប្រសាសន៍នៅក្នុងឱកាសថ្លែងប្រាប់ពីដំណឹងជុំវិញ ករណីស្រី្ដ​ខ្មែ​រ​ម្នា​ក់​ទៀ​ត​​ ​ដែលបា​ន​បា​ត់​ប​ង់​ជី​វិត​ដោ​​យ​សា​រមេ​រោ​គ​កូ​វី​ដ​-​១​៩​ ​នៅម​ន្ទី​រ​ពេ​ទ្យ​ខ្មែ​រ​-​សូ​វៀ​ត ដោយលោកជំទាវក៏បានថ្លែងសារបញ្ជាក់អំពីឥទ្ធិពលនៃជំងីនេះ ដោយមិនមានការរើសអើងឋាន: តួនាទី និងអាយុយ៉ាងដូច្នេះថា៖

ក្មេងប្រុសវិជ្ជមានកូវីដ១៩ 
 លោកជំទាវ ឱ វណ្ណឌីន

គួររំលឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ ដល់ទៅ១៦៣២ ករណី ដែលក្នុងនោះមានករណីស្លាប់ចំនួន៣នាក់ រួចមកហើយ៕

ករណីវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]