ថៃ៖ តើមហាជននៅចាំបានទេ កាលពី៣ឆ្នាំមុនមានក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលជាជនជាតិថៃបានបាត់ខ្លួននៅក្នុងល្អាងភ្នំថាមលួង(Tham Luang) យ៉ាងអាថ៌កំបាំង ដែលនេះបណ្ដាលឱ្យមានភាពចលាចល និងកក្រើកទូទាំងពិភពលោក សូម្បីតែប្រជាជនកម្ពុជាយើង ក៏បានបន់ស្រន់ឱ្យវត្ថុស័ក្តិសិទ្ធតាមថែរក្សាពួកគេ និងសូមឱ្យបានរកឃើញពួកគេឆាប់ៗ។ អស់រយ:ពេលជាច្រើនថ្ងៃក្រុមអ្នកជួយសង្គ្រោះ ក៏បានរកឃើញពួកគេក្នុងល្អាងភ្នំដោយជោគជ័យ និងជួយសង្គ្រោះបានដោយសុវត្តិភាព។

ដូច្នេះហើយ កាលពីពេលថ្មីៗនេះ ខាងផលិតកររឿងក្នុងប្រទេសថៃបានយករឿងពិតមួយនេះ មកសម្ដែងជាលក្ខណ:ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា Thirteen lives  ដោយរឿងមួយនេះមានមនុស្សជាច្រើនទូទាំងពិភពលោកកំពុងតែរងចាំទស្សនា ហើយក៏និងក្លាយជារឿងព្រេងនិទាន ពីព្រោះវាផ្អែកលើរឿងពិតដ៏អស្ចារ្យមួយ។ ហើយសម្រាប់ខ្សែភាពយន្តមួយនេះ ដែរគឺត្រូវចំណាយទឹកប្រាក់អស់៩៤លានដុល្លារជាង ដោយមានតួល្បីៗចូលរួមសម្ដែង ធ្វើជាតួអង្គផ្សេងៗដែលមានពិតក្នុងព្រឹត្តិការណ៍មួយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាមានតួអង្គណាខ្លះតោះទៅទស្សនាទាំងអស់គ្នា៖

Um thira

១៖Um thira សម្ដែងជាប្រធានក្រុមផ្នែក Seal(SE)

លោកទទួលសម្ដែងជាប្រធានផ្នែកមុជទឹក រកក្មេងៗ ដែលបានបាត់ខ្លួនក្នុងល្អាងថាមលួង(Tham Luang) ។ហើយលោកអ្នកមិនបាច់ព្រួយបារម្ភខ្លាចមានបញ្ហា ពេលដែលសម្ដែងមុជទឹកនោះទេ ព្រោះវាមានការគ្រោងទុកជាមុនពីទីតាំង និងស្ថានភាព គឺមានលក្ខណ:សុវត្ថិភាពជាងរឿងពិតឆ្ងាយណាស់។

 Two popetorn

២​៖ Two popetorn សម្ដែងជា លោកBhak loharjun

Two popetorn គឺជាតារាដែលមានទេពកោសល្យស្ទើគ្រប់ផ្នែក ច្រៀងក៏ពិរោះ តួសម្ដែងក៏សម ហើយឥឡូវនេះគេបានទទួលសម្ដែងជាគ្រូពេទ្យ ចាំជួយសង្គ្រោះក្មេងៗ។ហើយសម្រាប់រឿងពិតវិញ គ្រូពេទ្យភាគ គឺគាត់ធ្លាប់បានស្ម័ក្រចិត្តចុះមុជទឹកក្នុងល្អាងរកក្មេងៗដែរតែត្រូវជាប់ជើងនិងផ្ទាំងថ្ម ស្ទើតែអស់ជីវិតទៅហើយ ស្ដាប់ទៅដូចរឿងភាគ តែនេះជារឿងពិតរបស់គ្រូពេទ្យដែលមានទឹកចិត្តម្នាក់។

 Tuipptitan 

៣៖Tuipptitan សម្ដែងជា លោក ឧត្តមសេនីយ៍ Anansurawan

Tuipptitan លើកនេះសម្ដែងធ្វើអ្នកចុះរុករកក្មេងៗក្នុងល្អាងថាមលួងដោយផ្ទាល់ ហើយលោកក៏ជាប្រធានក្រុមអ្នករុករកពិសេសហើយក៏ជាប្រធានក្រុម SEAL(SEA(SE), AIR(A), LAND(L) និងមានតួនាទីបញ្ចូនទូក និងឧបករណ៍ជួយសង្គ្រោះផ្សេងៗ ព្រមទាំងជាអ្នកបញ្ជូនក្រុមទាហានដែលក្លាហានផ្នែកជើងទឹក និងអាកាស មកទៀតផង។

Jamyjamess

៤៖ Jamyjamess សម្ដែងជា លោក Eakapol Jantawong

តួអង្គ Jamyjamess ពេលនេះគឺសំខាន់ខ្លាំងណាស់ ដោយសម្ដែងជា លោកEakapol Jantawong ដែលត្រូវជាគ្រូបង្វឹកក្មេងៗ​ដែលក្នុងនោះ លោកក៏ជាប់ក្នុងល្អាងផងដែរ ដោយលោកនេះហើយ ជាអ្នកមើលការខុសត្រូវនិងមើលថែចំពោះក្មេងៗ ដែលជាប់ជាមួយ  ដោយ​ គេចេះគ្រប់គ្រោងអាហារក្មេងៗឱ្យពួកគេញាំឱ្យឆ្អែត  បានបង្ហាត់ក្មេងៗ ឱ្យតាំងសមាធិមុនចូលគេង ដើម្បីឱ្យអារម្មណ៍ស្ងប់ ។

Weir Sukollawat

៥៖ Weir Sukollawat សម្ដែងជាលោក Valepon sunmogkonsub

 Weir មហាជនជាច្រើនប្រកដជាបានស្គាល់ គេជាតារាជួរមុខរូបសង្ហា​ និងមានទេពកោសល្យម្នាក់ក្នុងរង្វង់សិល្ប:

ដោយលើកនេះលោកសម្ដែងជាអ្នកមុជទឹកស្វែងរកក្មេងៗ ហើយត្រូវបាត់បង់ជីវិតក្នុងល្អាងថាមលួង(Tham Luang)នោះ។ ការសម្ដែងមិនសូវតក់ស្លុតដូចរឿងពិតនោះទេ ដោយលោកValepon sunmogkonsub  បានបាត់បង់ជីវិតយ៉ាងកំសត់ ក្នុងបេសកកម្មស្វែងរកក្មេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]