កម្ពុជា៖ បើតាមនិយមន័យ សមរាត្រីគឺជាព្រឹត្ដិការណ៍មួយដែលប្រវែងនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ យើងដឹងហើយថា ក្នុងមួយថ្ងៃមានរយៈពេល២៤ម៉ោង តែមនុស្សមួយចំនួនជឿថា នៅថ្ងៃនេះដែររយៈពេលថ្ងៃនិងយប់ស្មើគ្នា ដោយពេលថ្ងៃមានរយៈពេល១២ម៉ោង និងពេលយប់មានរយៈពេល១២ម៉ោងដូចគ្នា។ ជាក់ស្ដែង នៅថ្ងៃសមរាត្រី រយៈពេលថ្ងៃនិងយប់អាចនឹងលំអៀង ពោលគឺវាមិនអាចមានរយៈពេល១២ម៉ោងស្មើគ្នានោះទេ។
សមរាត្រីខែមីនាកើតឡើង ពេលចំណុចពន្លឺព្រះអាទិត្យធ្វើដំណើរចាកចេញពីអឌ្ឍគោលខាងត្បូង ដោយឆ្លងកាត់តំបន់ខ្សែអេក្វាទ័រ ហើយបន្ទាប់ពីនោះមក ចំណុចពន្លឺអាទិត្យនឹងចាប់ផ្ដើមធ្វើដំណើរទៅអឌ្ឍគោលខាងជើងវិញ។ ចំណែកក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បើយោងតាមគេហទំព័រ Time and Date ព្រឹត្ដិការណ៍សមរាត្រីចាប់ផ្ដើមនៅថ្ងៃទី២០ ខែមីនា វេលាម៉ោង១៦:៣៧ ដែលវាជាពេលដែលចំណុចពន្លឺព្រះអាទិត្យប៉ះកែងតំបន់ខ្សែអេក្វាទ័រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះដែរ ព្រះអាទិត្យក្នុងប្រទេសរបស់យើងនឹងចាប់ផ្ដើមរះ នៅម៉ោង៦:០៤ និងលិចទៅវិញនៅម៉ោង១៨:១១ ដែលពេលថ្ងៃមានរយៈពេល ១២ម៉ោងនិង៧នាទី។ ថ្ងៃរះនឹងចាប់ផ្ដើមនៅទិសខាងកើត ត្រង់មុំ៩០អង្សា និងថ្ងៃលិចទៅវិញនៅទិសខាងលិច ត្រង់មុំ២៧០អង្សា។ សម្រាប់ថ្ងៃនេះ គម្លាតពីព្រះអាទិត្យនិងផែនដីមានរយៈចម្ងាយ១៤៨.៩៨លានគីឡូម៉ែត្រ។
មិនតែប៉ុណ្ណោះ ថ្ងៃសមរាត្រីគឺជាសញ្ញាបញ្ជាក់ប្រាប់ថា ព្រះអាទិត្យនឹងចាប់ផ្ដើមរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ដ ដែលវាកើតឡើងពីរដងក្នុងមួយឆ្នាំ។ ថ្ងៃសមរាត្រីលើកទីមួយកើតឡើង ក្នុងខែមីនា និងលើកទីពីរកើតឡើង ក្នុងខែកញ្ញា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]