ប៉ៃលិន៖ យោងតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យនៃរដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺជូនសាធារណជនឲ្យជ្រាបថា មូលហេតុនៃបណ្តាញចេញនូវមន្រ្តីមួយរូបមានឈ្មោះថា ខឹម មុនីកុសល ដែលជាអតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចេញពីតួនាទី ដោយសារតែបុគ្គលខាងលើនេះមិនបានមកបំពេញការងារនៅក្នុងអង្គភាព ហើយតែងតែព្យាយាមបង្កការញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ ដោយអាស្រ័យលើកំហុសឆ្គងជាបន្តបន្ទាប់របសស់បុគ្គលខាងលើ ព្រមទាំងតបតាមការស្នើសុំពីសំណាក់មន្ទីរសុខាភិបាលខេត្តដែលស្នើសុំបញ្ចប់ភារកិច្ចតាំងតែពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨មកនោះ រដ្ឋបាលខេត្តក៏បានបើកកិច្ចប្រជុំលើកទី១តាំងតែពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨មកម្ល៉េះ។
ដោយផ្អែកតាមសេចក្តីបំភ្លឺដដែលនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន ក៏បានគូសបញ្ជាក់ផងដែរថា ដោយអាស្រ័យហេតុថា មន្ត្រីរូបនេះបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្តក៏សម្រេចត្រូវតែអនុវត្តទណ្ឌកម្មថ្នាក់ទី២ តាមមាត្រា៦៣ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិកថ្នាក់ក្រោមជាតិ ដែលខ្លឹមសារនៃនីតិវិធីនេះ ត្រូវបណ្តេញចេញពីក្របខណ្ឌមុខងារក្នុងអង្គភាព៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងឲ្យកាន់តែលម្អិតថែមទៅទៀតនោះ សូមអានសេចក្តីបំភ្លឺដែលមានជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]