កម្សាន្ត៖ ពុកម៉ែបងប្រាកដជាបានដឹងរួចមកហើយអំពីមរណភាពភរិយារបស់លោកគ្រូ ហួរ ឡាវី ដែល លោកស្រី ងួន សុផាន្នី បានទទួលមរណភាព កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ។

ដោយឡែក យោងទៅតាមផេកហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី ២០​ ខែមីនា​ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក​ស្រី​ ងួន​ សុផាន្នី​ ត្រូវជាភរិយារបស់លោក​ ហួរ​ ឡាវី​ ដែលបានទទួលមរណភាពដោយជំងឺកូវីដ១៩​ កាលពីថ្ងៃទី​ ១៩​ ខែមីនា​ ឆ្នាំ២០២១​ កន្លងទៅនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ តាងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ និង អង្ករ១០០គីឡូក្រាម មី៥ កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច៥កេស និង ថវិកាមួយចំនួនផងដែរ ជូនដល់លោកតា ហួរ ឡាវី៕

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន
សារលិខិតរំលែកទុក្ខ
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 
លោកតា ហួរ ឡាវី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]