ថៃ៖ មហាជនប្រាកដជាបានស្គាល់ជាក់ជាមិនខានពីតារារូបសង្ហា Dan worrawech ដែលជាតារាសម្ដែងក្នុងជួរសិល្បៈមួយរូបដែលមានភាពល្បីល្បាញក្នុងប្រទេសថៃ ក្នុងនោះផងដែរគេក៏មានទំនាក់ទំនងស្នេហ៍ជាមួយនិងកញ្ញា Pattie ung ដែលនាងក៏ជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតក្នុងវិស័យសិល្បៈដូចគ្នា។

Danworrawech និង Pattieung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្ងៃបុណ្យនៃក្ដីស្រឡាញ់កន្លងទៅនេះ មហាជនជាច្រើនមានការងើយឆ្ងល់ជាខ្លាំងដោយសារអ្នកទាំងពីរមិនបានផុសរូប ស្វីតៗនិងមិនបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមដូចរាល់ឆ្នាំ ដែលនេះធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការសង្ស័យ ដោយអ្នកខ្លះបាននិយាយតៗគ្នា និងបានអះអាងថា ពួកគេទាំងពីរនាក់បានចែកផ្លូវគ្នាហើយ។​ រឿងទាំងអស់នេះបានធ្វើឱ្យ Pattieung ចេញមុខមកប្រកាសប្រាប់មហាជនដែលជាអ្នកតាមដានថានាងនិង Danworrawech បានទាក់ទងគ្នាដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមកអស់រយៈពេល១០ឆ្នាំមកហើយ ហើយនាងបន្តទៀតថានាងនិងគេនៅតែទាក់ទងគ្នាធម្មតានោះទេ។ បើទោះបីជា មានការបកស្រាយនេះហើយក្តី ក៏នៅតែមានការសង្ស័យនិង ជាចម្ងល់ របស់មហាជនមួយចំនួនដដែល ។

Danworrawech  និង Pattieung

ហើយក្នុងរយៈពេលកន្លងទៅថ្មីៗនេះ គេបានសង្កេតឃើញថា Pattieung បានផុសរូបញញឹមយ៉ាងស្រស់ស្អាតនៅក្នុង IG របស់នាងដែលមានឈ្មោះថា Pattieung និងបានសរសេរថាៈ

Pattieung

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគេក៏បានឃើញ Danworrawech ផុសរូបមួយសន្លឹកនៅក្នុង IG របស់ខ្លួនផងដែរ ដែលមានឈ្មោះថា Danworrawech និងមាន សរសេរ ពាក្យដូចគ្នានិង Pattieungដែរដោយសរសេរ ថាៈ

Danworrawech

 មិនតែប៉ុណ្ណោះ គេសង្កេតឃើញថារូបភាពដែលអ្នកទាំងពីរថតនោះជាកន្លែងតែមួយទៀតផង ដែលនេះបញ្ជាក់យ៉ាងច្បាស់ៗថាពួកគេទាំងពីរមិនបានបែកគ្នានោះទេ គឺនៅមានទំនាក់ទំនងល្អជាមួយគ្នា និងមើលទៅគឺផ្អែមល្ហែមជាងមុនទៀត៕

Pattieung 
Danworrawech 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]