ភ្នំពេញ: ក្រោយពីបានរកឃើញករណីវិជ្ជមានលើបុគ្គលិកហាងម៉ាស្សាមួយកន្លែងយីហោ Ganesh House ដែលស្ថិតនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រួចមក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កាលពីយប់មិញនេះ បានចេញសេចក្តីជូនដំណឹងឲ្យបានធ្វើការអំពាវនាវឲ្យអ្នកដែលជាប់ពាក់ព័ន្ធនិងហាងនេះ ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែមីនា ឆ្នាំ២០២១ ប្រញាប់ទៅធ្វើតេសត្តជាបន្ទាន់នៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត មណ្ឌលសុខភាពចាក់អង្រែ ឬនៅខេត្តរបស់អ្នកដោយធ្វើការពាក់ម៉ាស កំឡុងពេលទៅផ្តល់សំណាកផងដែរ៕
ចង់ដឹងឲ្យកាន់តែលម្អិតថែមទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងដែលមានជាប់ជូននៅផ្នែកខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]