អ៊ីស្លង់៖ ភ្នំភ្លើងមួយនៅជិតរដ្ឋធានីរបស់ប្រទេសអ៊ីស្លង់ និងអាកាសយានដ្ឋានអន្តរជាតិ Keflavik របស់ប្រទេសនេះ បានផ្ទុះឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីបានសម្ងំស្ងៀមអស់រយៈពេល6,000ឆ្នាំមកហើយ។

ភ្នំភ្លើង Mount Fagradalsfjall ដែលមានទីតាំងស្ថិតនៅលើឧបទ្វីប Reykjanes នៅភាគនិរតីនៃប្រទេសអ៊ីស្លង់បានផ្ទុះឡើងក្នុងមួយយប់ ដែលនេះជាការផ្ទុះភ្នំភ្លើងដំបូងរបស់តំបន់នេះក្នុងរយៈពេលជិត800ឆ្នាំមក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(រូបភាព៖Vilhelm Gunnarsson / Getty Images)
(រូបភាព៖Vilhelm Gunnarsson / Getty Images)

នាយករដ្ឋមន្រ្តីអ៊ីស្លង់ លោកស្រី Katrín Jakobsdóttir បាននិយាយក្នុងធ្វីតថា ស្ថានការណ៍នេះកំពុងត្រូវបានគេតាមដានបានដិតដល់ហើយ ឥឡូវនេះវាមិនត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដល់ទីក្រុងជុំវិញនោះទេ។ លោកស្រីក៏ស្នើសុំឱ្យប្រជាជននៅឆ្ងាយពីតំបន់នោះ និងរក្សាសុវត្ថិភាព។

ធ្វីត

គ្មានអ្នករងរបួសណាមួយ ត្រូវបានគេរាយការណ៍នៅក្នុងឧប្បត្តិហេតុនេះទេ។ ការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បាននិយាយថា ការផ្ទុះនេះបានចាប់ផ្តើមនៅម៉ោងប្រហែល8:45pm GMT (3:45 យប់នៅកម្ពុជា) ហើយថាការផ្ទុះនេះត្រូវបានគេចាត់ទុកថាជាទ្រង់ទ្រាយតូច នៅដំណាក់កាលនេះ។  

គេបានប្រទះឃើញការផ្ទុះនេះដំបូងនៅលើវេបខេម ហើយក្រោយមកគេបានបញ្ជាក់វាដោយប្រើកាមេរ៉ាផ្កាយរណបវាស់កម្តៅ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹង ថាកម្អែលភ្នំភ្លើងបានផ្ទុះឡើងទៅលើអាកាសប្រហែល100ម៉ែត្រឯណោះ។ ពន្លឺភ្លើងពីកម្អែលអាចត្រូវបានគេមើលឃើញពី Reykjavik នៅចម្ងាយប្រហែល20ម៉ាយល៍ (32km) ហើយអ្នកស្រុកត្រូវបានគេព្រមានមិនឱ្យទៅជិតប្រភពកម្អែល ហើយបានជំរុញឱ្យនៅក្នុងផ្ទះ ដោយបិទបង្អួចដើម្បីការពារពីការបំពុលដោយឧស្ម័នភ្នំភ្លើង៕ 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]