សៀមរាប៖ កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាបបានប្រកាសការផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាបន្ទាន់។
ដោយឡែកក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ជាមួយគ្នានេះ បងប្អូនដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបានជម្រាបជូនខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមាន៖
១.ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១)
២.ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)
៣.ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)
៤.គ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)
ករណីបានប៉ះពាល់ដោយផ្ទាល់ឬ ដោយប្រយោលចំពោះកន្លែងទាំង៤នេះសូមរួសរាន់មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូមយកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។
យ៉ាងណាមិញ ចំពោះការផ្អាកចរាចរណ៍ចេញចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]