បរទេស៖ រថយន្ត Tesla អាចជារថយន្តដែលលក់ដាច់នៅក្នុងប្រទេសចិន ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះមានគំនិតផ្សេងពីនេះ។ ប្រភពពីរ៉យទ័រ និងទីភ្នាក់ងារព័ត៌មាន Bloomberg និយាយថា យោធាចិនបានហាមឃាត់យានយន្តរបស់ក្រុមហ៊ុន Tesla ពីទីតាំងយោធារបស់ខ្លួន ដោយសារការភ័យខ្លាចកាមេរ៉ារបស់រថយន្ត EVs ទាំងនោះបង្កហានិភ័យដល់សន្តិសុខ។ ដូច្នេះអ្នកបើកបរនឹងត្រូវចតរថយន្តរបស់ពួគគេនៅខាងក្រៅបរិវេណទីតាំង។
កាសែត The Wall Street Journal ក៏បានរាយការណ៍ផងដែរថា ប្រទេសចិនកំពុងដាក់កំណត់លើការប្រើប្រាស់រថយន្ត Tesla ទៅលើនិយោជិកទាំងផ្នែកយោធា និងក្រុមហ៊ុនរដ្ឋសំខាន់ៗ។ រដ្ឋាភិបាលប្រទេសនេះបានប្រាប់ភ្នាក់ងារខ្លះឱ្យបុគ្គលិករបស់ពួកគេបញ្ឈប់ការបើកបររថយន្តមកធ្វើការ ហើយចៀសវាងបើកបរចូលទៅក្នុងបរិវេណលំនៅដ្ឋានរបស់អ្នកដែលធ្វើការនៅក្នុងវិស័យសម្ងាត់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការព្រួយបារម្ភនោះគឺថា អ្នកធ្វើចារកម្មណាម្នាក់អាចប្រើកាមេរ៉ានៅលើរថយន្តដូចជាម៉ូឌែល Y ដើម្បីថតទីតាំង និងចាប់យកសកម្មភាពនានា ដូចជាចលនាកងទ័ពជាដើម។
រហូតមកដល់ពេលនេះក្រុមហ៊ុន Tesla បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការនោះឡើយ។ ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន Tesla គឺលោក Elon Musk បានបដិសេធការចោទប្រកាន់នេះ នៅក្នុង virtual forum មួយ។ Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងត្រូវបិទទ្វារ ប្រសិនបើខ្លួនប្រើរថយន្តសម្រាប់ធ្វើចារកម្មនៅក្នុងប្រទេសចិនឬប្រទេសណាមួយផ្សេងទៀត។
ទោះបីជាការអះអាងនេះពិតឬមិនពិតក៏ដោយ វាគឺជាការដើរនយោបាយមួយ។ ចិននៅតែមិនសប្បាយចិត្តដែលអាមេរិកបានដាក់ស្លាកក្រុមហ៊ុន Huawei និងក្រុមហ៊ុនដទៃទៀតថា ជាការគំរាមកំហែងផ្នែកសន្តិសុខ។ ការរឹតត្បិតលើរថយន្ត Tesla អាចជាទម្រង់នៃការសងសឹក ជាពិសេសទៅលើមន្រ្តីចិននិងអាមេរិកដែលទើបចូលរួមក្នុងការពិភាក្សាតានតឹងកាលពីថ្មីៗនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]