ថៃ៖ បើនិយាយថា មនុស្សមានស្នេហាគឺត្រូវតែបង្កើតឲ្យភាពសប្បាយ មានឆ្កួតមានជាដើម្បីបង្កើនភាពស្និទ្ធស្នាលឲ្យគ្នាទៅវិញទៅមក។ ដោយឡែក ដូចដែលហ្វេនៗបានដឹងមកហើយកាលពីពេលថ្មីៗនេះ កញ្ញា Taew Natapohn ទើបតែប្រារព្ធខួប ១០ ខែ នៃទំនាក់ទំនងស្នេហាជាមួយកម្លោះហាយសូ លោក Nayapranai ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់រួចមកហើយ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតរបស់សង្សាហាយសូរបស់នាង ដែលគូស្នេហ៍មួយគូនេះ បានជិះទូកកម្សាន្ដបែបរ៉ូមែនទិកនៅលើដងទន្លេChao Phraya ដើម្បីមើលថ្ងៃលិចជាមួយគ្នា និងមានជាមួយនឹងផ្កានៅក្នុងដៃរបស់Taew ប្រកបដោយភាពថ្លៃថ្នូរ។និងមានការចូលរួមអបអរពីមិត្តភក្តិជាច្រើន មានការផ្លុំទៀន និងមានទទួលទានអាហារជួបជុំគ្នាពេលល្ងាចដ៏រ៉ូមែនទិកនៅលើទូកយ៉ាងរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយបន្ទាប់ មកមានរូបថតជាច្រើនដែលមិត្តភក្តិរបស់ពួកគេ បានថតដាក់ក្នុង Story IG ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ហាក់ដូចជាមានតែខ្លួនពីរនាក់គឺ Taewនិងសង្សាហាយសូ ស្វីតផ្អែមល្ហែមពេញទូក។ ជាមួយនឹងរូបភាព ក្រឡេកមើលភ្នែកគ្នា ហើយមានរូបថតដែលប៉ះថ្ពាល់គ្នា ផ្អែមសឹង ស្រមោរោមពេញទូកហើយ Taew ហាក់មានកក្ដីសុខខ្លាំងកាលពីយប់មិញ៕
សូមទស្សនារូបភាពនិងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]