ភ្នំពេញ: ដូចដែលពុកម៉ែ បងប្អូន ទស្សនិកជន និងប្រិយមិត្ត បានជ្រាបរួចស្រាប់មកហើយថា កូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិ ហើយថែមទាំងធ្វើឲ្យមនុស្សមួយចំនួនជួបនូវប្រទះនូវកង្វះខាតថវិកា ព្រមទាំងផលវិបាកផ្សេងៗទៀតជាដើម។
យ៉ាងណាមិញ ចំពោះប្រទេសកម្ពុជាយើងវិញ ក្រោយផ្ទុះករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ រួចមក ប្រជាជនមួយចំនួនបានជួបប្រទះនិងផលវិបាកខាងផ្នែកជីវភាព ដោយកន្លែងការងារមួយចំនួនត្រូវបានបិទ ហាងមួយចំនួនទៀតបើកតែគ្មានមនុស្សចូល ដែលនេះបានបង្កជាបញ្ហាចោទចំពោះជីវភាព និងចំណូលចំណាយប្រចាំថ្ងៃក្នុងការរស់នៅយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Chhoeun Bunchhorn (ឈឿន ប៊ុនឆន) ដែលជាម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា:
ទង្វើ និងការលះបង់របស់ម្ចាស់ផ្ទះជួលខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានសម្តែងការគាំទ្រ និងអំពាវឲ្យម្ចាស់ផ្ទះជួលដទៃទៀតមេត្តាយោគយល់ អធ្យាស្រ័យគ្នា ក្នុងគ្រាដ៏លំបាកមួយនេះផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]