រាជធានីភ្នំពេញ៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ ជំងឺកូវីដ១៩ កំពុងតែរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ រួមទាំង ចេញសេចក្តីណែនាំ សារាចរផ្សេងៗ និង អនុម័តច្បាប់ពិន័យចំពោះជនណាដែលបំពានទៅគោលការណ៍ណែនាំ ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃវិធានការរបស់ក្រសួងសុខាភិបាល។

ដោយឡែក បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០៖០៧នាទី យប់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ មានការជួបជុំផឹកស៊ីមួយកន្លែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្កឱ្យមានឆ្លងជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចុះទៅអប់រំរបស់សមត្ថកិច្ច

ក្នុងនោះដែរ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅដល់កន្លែងជួបជុំគ្នានោះតែ ម្តងដើម្បីធ្វើការអប់រំដល់ បងប្អូនប្រជាពលរដ្ឋដែលបានជួបជុំផឹកស៊ីបង្កសម្លេងរំខានដល់អ្នកជិតខាងថែមទៀត ជាពិសេសការជួបជុំនេះ គឺខុស និង ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមចំណែករបស់ពលរដ្ឋម្នាក់ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ពួកគាត់មិនបានជួយអ្វីដល់គ្រូពេទ្យ និង សមត្ថកិច្ច​ តែសុំត្រឹមបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់៕

ការចុះទៅអប់រំរបស់សមត្ថកិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]