ភ្នំពេញ៖ ក្នុងសម័យនេះទៅហើយ អ្នកណាៗក៏មានគណនីធនាគារផ្ទាល់ខ្លួន សម្រាប់ដាក់សាច់ប្រាក់ ឬគណនីសម្រាប់សន្សំប្រាក់ដែរ ក៏ប៉ុន្តែ​បើខណៈពេលនេះ លោកអ្នកមិនទាន់មានគណនីធនាគារអេស៊ីលីដានោះទេ ឥលូវនេះគឺមានភាពងាយស្រួលយ៉ាងខ្លាំង ដោយលោកអ្នកគ្រាន់តែអង្គុយនៅផ្ទះ ឬកន្លែងណាមួយក៏អាចបង្កើតគណនីអេស៊ីលីដាម៉ូបាល ដោយមិនចាំបាច់ចំណាយពេលទៅដល់ធនាគារផ្ទាល់នោះទេ។

អេស៊ីលីដាម៉ូបាល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ជំហានដំបូង តម្រូវឲ្យលោកអ្នកទាញយកកម្មវិធី ACLEDA mobile តាមរយៈ App Store ឬ Play Store ។ លោកអ្នកចូលកម្មវិធីដែលទាញយករួច ដោយជ្រើសរើសប្រទេស ជ្រើសរើសភាសា បន្ទាប់មកចុចលើប៊ូតុងមួយណាក៏បាន នោះកម្មវិធីនឹងតម្រូវឲ្យបញ្ចួលលេខទូរសព្ទ រួចចុចពាក្យចុះឈ្មោះ ហើយលោកអ្នកត្រូវចុចពាក្យមិនមានគណនីធនាគារអេស៊ីលីដាទេ។

សម្រាប់ជំហានទី៣ ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដូចជាលេខទូរសព្ទ ដែលត្រូវភ្ជាប់សេវាអេស៊ីលីដាម៉ូបាល នាមត្រកូល នាមខ្លួន ភេទ ថ្ងៃខែឆ្នាំកំណើត និងអត្តសញ្ញាណប័ណ្ឌជាដើម រួចចុចពាក្យបញ្ជូន។

សម្រាប់ការចុះឈ្មោះនេះដែរ លោកអ្នកត្រូវផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ហើយបន្ទាប់មកលោកអ្នកនឹងទទួលបានសារលេខសម្ងាត់ដែលត្រូវបញ្ចូលតាមរយៈការផ្ញើរសារទៅកាន់លេខទូរសព្ទ ហើយលេខសម្ងាត់នេះមានសុពលភាពត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។

អេស៊ីលីដាម៉ូបាល

ជំហានចុងក្រោយ ត្រូវបង្កើតលេខសម្ងាត់ថ្មីចំនួន៦ខ្ទង់ ហើយត្រូវបញ្ចូលលេខសម្ងាត់ថ្មីម្តងទៀតដើម្បីបញ្ជាក់ រួចចុចពាក្យយល់ព្រមជាការស្រេច។

គួរបញ្ជាក់ផងដែរថា ការបង្កើតគណនីអេស៊ីលីដាម៉ូបាលនេះ តម្រូវឲ្យលោកអ្នកមានអាយុ១៨ឆ្នាំឡើង។ សម្រាប់លោកអ្នកចង់ជ្រាបអំពីព័ត៌មានបន្ថែម ក្នុងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចុចលើតំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile

អេស៊ីលីដាម៉ូបាល

ដើម្បីឲ្យកាន់តែច្បាស់ពីរបៀបចុះឈ្មោះគណនីអេស៊ីលីដាម៉ូបាល សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]