ខេត្តតាកែវ ៖ ពិតណាស់ ក្រោយពេល ដែលរកឃើញថា អន្ទិត កក្កដា សុភ័ណ្ឌ វិជ្ជមានជំងឺកូវីដ១៩ បានទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវរួចមក នៅភ្លាមៗនោះ អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅកាន់ផ្ទះម្ចាស់ដើមការ ដើម្បីយកសំណាកក៏ដូចជា បញ្ជាឲ្យប្រជាជនដែលពាក់ព័ន្ធដោយប្រយោលនិងផ្ទាល់ទាំំងអស់ ត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះរៀងៗខ្លួន មុននឹងទទួលបានលទ្ធផលតេស្តលើកទី១។

ទន្ទឹមនឹងនេះ លទ្ធផលតេស្តលើកទី១ បានចេញរួចមកហើយថា គ្មានរកឃើញករណីវិជ្ជមាន ពោលគឺអវិជ្ជមានទាំំងអស់ តែយ៉ាងណាក្តី បើទោះបីលទ្ធផលតេស្តលើកទី១ អវិជ្ជមានក៏ដោយ អាជ្ញាធរនៅតែឲ្យប្រជាជន ធ្វើចត្តាឡីស័កបន្ត ដើម្បីរងចាំលទ្ធផលតេស្តលើកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២១ មីនា ២០២១នេះ បើយោងតាមសម្តី របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង លទ្ធផលតេស្តបុគ្គលពាក់ព័ន្ធដោយ ប្រយោលនិងផ្ទាល់ជាមួយអន្ទិត កក្កដា សុភ័ណ្ឌ បានទទួលដំណឹងថា អវិជ្ជមានទាំំងអស់ តែក៏នៅតែរងចាំ ការលទ្ធផលសំណាកលើកទី៣ ថែមទៀត ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]