ថៃ៖​មិនថាទាំងក្នុងស្រុកនិងក្រៅស្រុក មហាជនអ្នកគាំទ្រសិល្បៈថៃ ជាច្រើនប្រាកដជាបានស្គាល់មកហើយពីកំពូលតារាសម្ដែងថៃល្បីៗ ដែលមានទាំងសមត្ថភាព និងសម្រស់ស្រស់ស្អាតមិនធម្មតាទៀតផង។ ទន្ទឹមនឹងភាពស្រស់ស្អាត ដែលអ្នកគ្រប់គ្នាតែងតែបានលើកសរសើរពួកគេនេះផង តាមពិតពួកគេសុទ្ធសឹងតែមាន ឪពុក ម្ដាយ ជាជនជាតិអាល្លឺម៉ង់។

ដើម្បីឲ្យកាន់តែច្បាស់ថា តារាថៃល្បីៗរូបណាខ្លះដែលជាកូនកាត់អាល្លឺម៉ង់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម៖

១.Mario Maurer

Mario Maurer

ជាមួយនឹងជំនាញសម្ដែងដ៏អស្ចារ្យរបស់លោក Mario Maurer បានក្លាយជាកំពូលតារាសម្តែងហើយមានខ្សែភាពយន្ត និងរឿងភាគល្បី ៗ ជាច្រើនរួមមាន«A Little Thing Called Love» «Pee Mak»​  «Thong Aek Mor Yah Tah Chalong» និងផ្សេងៗទៀត។

ឪពុករបស់លោក ជាជនជាតិអាឡឺម៉ង់ ហើយម្តាយជាជនជាតិថៃ កាត់ ចិន។

២.Kimmy Kimberley

Kimmy Kimberley

Kimmy Kimberley គឺជាកំពូលតារាសម្តែងនៅទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ។ ម្ដាយរបស់នាងជាជនជាតិថៃហើយឪពុករបស់នាងជាជនជាតិអាឡឺម៉ង់។

នាងបានកើតនិងធំឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ តារាសម្តែងរូបនេះបានផ្លាស់ទៅរស់នៅប្រទេសថៃនៅពេលនាងមានអាយុ ៧ ឆ្នាំ។

៣.Dome Pakornlam

Dome Pakornlam

Dome Pakornlam គឺជាតារាចម្រៀង និងជាតារាសម្តែងដែលមានប្រជាប្រិយភាព។ លោកជាជនជាតិសាំងហ្គាពួរ កាត់ អាឡឺម៉ង់និងថៃ។

៤.Marsha Vadhanapanich

Marsha Vadhanapanich

កំពូលតារាចម្រៀង និង តារាសម្តែង Marsha បានកើតនៅ Iserlohn ប្រទេសអាឡឺម៉ង់។

ឪពុករបស់នាងជាជនជាតិថៃ - ចិននិងម្តាយរបស់នាងជាជនជាតិអាឡឺម៉ង់។

៥.Namtan Chalita

Namtan Chalita

Namtan Chalita ត្រូវបានគេស្គាល់ថាជាបវរកញ្ញាចក្រវាល ២០១៦ ។

ម្តាយរបស់នាងគឺជនជាតិថៃពាក់កណ្តាលអាឡឺម៉ង់ ហើយឪពុករបស់នាងគឺជាជនជាតិថៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]