ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយ បច្ចុប្បន្ននេះតារាស្រីវ័យក្មេង និងមានសម្រស់ស្រស់ស្អាតកញ្ញា តន់ ចន្ទសីម៉ា កំពុងតែឡើងកូដ ដោយមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈខ្លាំងមែនទែន ដោយសារតែនាង គឺជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ផលិតកម្ម Galaxy Navatra

  កញ្ញា តន់ ចន្ទសីម៉ា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយមិនតែប៉ុណ្ណោះបច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា ក៏បានក្លាយជា តារាតំណាងផលិតផល (Brand Ambasador) ឱ្យក្រុមហ៊ុនធំៗជាច្រើនក្នុងរយៈដ៏ខ្លីចុងក្រោយនេះ ដែលធ្វើឲ្យនាងអាចប្រមូលបានលុយរហូតដល់ទៅរាប់សែនដុល្លារអាមេរិកឯណោះ។ ដោយនៅក្នុងនោះសព្វថ្ងៃកញ្ញា តន់ ចន្ទសីម៉ា បានក្លាយទៅជា Brand Ambasador ឱ្យក្រុមហ៊ុនគ្រឿងសម្អាង GSM និងក្រុមហ៊ុន ហ្គ្រេដ ខេមបូឌៀ (GRAD CAMBODIA) ផងដែរ។

  កញ្ញា តន់ ចន្ទសីម៉ា Brand Ambasador ឱ្យក្រុមហ៊ុនគ្រឿងសម្អាង GSM 
កញ្ញា តន់ ចន្ទសីម៉ា Brand Ambasador ឱ្យក្រុមហ៊ុន ហ្គ្រេដ ខេមបូឌៀ 
កញ្ញា តន់ ចន្ទសីម៉ា Brand Ambasador ឱ្យក្រុមហ៊ុន ហ្គ្រេដ ខេមបូឌៀ 

ក្រៅពីនេះតាមប្រភពជិតស្និទ្ធរបស់នាងក៏បានឱ្យដឹងបន្តទៀតថា កញ្ញា តន់ ចន្ទសីម៉ា ក៏នឹងក្លាយទៅជា Brand Ambasador ឱ្យបណ្តាក្រុមហ៊ុនធំៗនៅក្នុងស្រុកជាច្រើនផ្សេងទៀតដូចជា ក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុនស្រាបៀរ, ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ក្រុមហ៊ុនផលិតផលគ្រឿងសំអាង, និងក្រុមហ៊ុនអេឡិកត្រូនិចជាច្រើន ដែលកំពុងចរចាជាមួយភាគីខាងតារាស្រីរូបនេះថែមទៀតផងដែរ។

ទោះបីជាមិនមានតួលេខជាក់លាក់ស្ដីពីតម្លៃខ្លួនរបស់តារាស្រីរូបនេះក៏ដោយ ក៏នាងត្រូវបានប្រភពជិតស្និទ្ធទម្លាយថាថ្មីៗនេះមានដំណឹងថា សីម៉ា ទើបនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្រាបៀរដ៏ធំ គឺស្រាបៀរ អាន់ឈ័រ។ ហើយការងារនេះលេចឮតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា នឹងទទួលបានតម្លៃខ្លួនប្រមាណជាជាងមួយសែនដុល្លារឡើងទៅឯណោះ។ ដូច្នេះហើយសរុបទៅបច្ចុប្បន្នកញ្ញាហាក់ទាញចំណូលបានច្រើនណាស់ក្រៅពីការងារសិល្បៈជាតារាចម្រៀង។

  កញ្ញា តន់ ចន្ទសីម៉ា

ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ ទេនោះកញ្ញា តន់ ចន្ទសីម៉ា គឺច្បាស់ជាគ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗនៅក្នុងស្រុកមួយចំនួនពិតជាចង់បានរូបនាងទៅធ្វើជាតារាតំណាងឲ្យផលិតផលរបស់ពួកគេខ្លាំងណាស់។ 

ជុំវិញរឿងរ៉ាវខាងលើនេះផងដែរ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួនដែលកញ្ញា តន់ ចន្ទសីម៉ា ធ្វើជា Brand Ambasador គឺពិតប្រាកដមែន។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្មក៏កំពុងពិចារណាទៅលើក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាងទៅធ្វើជា Brand Ambasador ជាបន្តបន្ទាប់ផងដែរ៕

  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា
  កញ្ញា តន់ ចន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]