ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។
អគារសា្នក់ការសាខា៧មករាថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។
លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា ដែលលោកស្រីមានបទពិសោធន៍ជាង១៧ឆ្នាំនៅលើការងា ជាពិសេសលើវិស័យធនាគារពាណិជ្ជ ក្នុងការដឹកនាំប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតំលៃឥណទានគ្រប់ប្រភេទ និងបណ្តុះបណ្តាធនធានមនុស្សផងដែរ។លោកស្រីបានបន្ថែមទៀតថាសាខា៧មករាត្រៀមខ្លួនបម្រើសធារណៈជនដោយផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ៕
សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖
ទូរស័ព្ទៈ០១២ ២១១ ៦១៥
អ៊ីម៉ែលៈ [email protected]
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]