បរទេស៖ ខណ:ដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ យើងកាន់តែបានឃើញយានប្លែកៗដែលនឹងហោះហើរនៅថ្ងៃអនាគត លើពិភពលោកយើងនេះ។ ឡានហោះ ឬតាក់ស៊ីហោះគឺជាសុបិន្តរបស់មនុស្សតាំងពីជំនាន់មុនៗ ដែលស្រមៃថា ថ្ងៃណាមួយនឹងមានយានទាំងនោះហោះពេញផ្ទៃមេឃ ហើយការស្រមៃនេះហាក់ដូចជាបានក្លាយមកជាការពិតហើយ។
នៅក្នុងវីដេអូពីរដែលបញ្ចេញដោយក្រុមហ៊ុន Joby Aviation គេបានបញ្ចេញរូបរាងតាក់ស៊ីហោះ និងបង្ហាញពីការហោះហើររបស់វា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Paul Sciarra ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Joby បាននិយាយថា តាក់ស៊ីហោះនេះមានសំឡេងរំខានទាបបំផុត ដែលមានសំឡេងតិចជាង65ដេស៊ីបេលក្នុងរយ:កម្ពស់100ម៉ែត្រក្នុងពេលហោះឡើងនិងចុះចត ហើយវាស្ទើរតែមានសំឡេងស្ងាត់ឈឹងនៅរយ:កម្ពស់ហោះហើរកាន់តែខ្ពស់។ ការធ្វើឱ្យតាក់ស៊ីហោះមានសំឡេងស្ងាត់ល្អគឺជាគន្លឹះដ៏សំខាន់មួយ ដែលធ្វើឱ្យយានក្លាយជាជម្រើសមួយសម្រាប់មធ្យោបាយដឹកជញ្ជូនតាមទីក្រុង ព្រោះគ្មាននរណាម្នាក់ចង់បានយានដែលមានសំឡេងខ្លាំងហោះឆ្លងកាត់តំបន់របស់ពួកគេទាំងយប់ទាំងថ្ងៃនោះទេ ទោះបីជាយាននោះល្អយ៉ាងណាក៏ដោយ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Joby បាននិយាយថា ខ្លួនបានបញ្ចប់ការហោះហើរសាកល្បងជាងមួយពាន់ដង ចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងឆ្នាំ2009មក នេះជាលើកដំបូងហើយដែលសាធារណជនបានឃើញតាក់ស៊ីហោះនេះដំណើរការ។ យានអគ្គិសនីសុទ្ធសាធនេះ មានល្បឿនអតិបរមា200ម៉ាយក្នុងមួយម៉ោង (300km/h)។ វាអាចផ្ទុកមនុស្សបានប្រាំនាក់រួមទាំងអ្នកបើកយន្ដហោះ ហើយពេលខ្លះវាអាចត្រូវបានគ្រប់គ្រងពីចម្ងាយពីដីមកក៏បាន។
ទោះបីជាមានការប្រកួតប្រជែងជាច្រើននៅក្នុងវិស័យនេះពិតមែន តែក្រុមហ៊ុន Joby បានទទួលការគាំទ្រពីក្រុមហ៊ុនតូយ៉ូតាឯណោះ ហើយថ្មីៗនេះខ្លួនបានទិញអាជីវកម្មតាក់ស៊ីអាកាស Uber Elevate របស់ Uber ទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]