រាជធានីភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខភិបាល បានឱ្យដឹងថា បុរសដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នាព្រឹកមិញនេះ គឺជា វេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណកម្មការវេជ្ជសាស្រ្ត និង វិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានទីលំនៅនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​០៨៖០០ នាទីព្រឹកមិញនេះ នៅមន្ទីរពេទ្យខ្មែរ សូវៀត។

លោកគ្រូ ស្តើង ជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ បុរសរូបនេះមានឈ្មោះថា ស្តើង ជា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០៨៖០០ ព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា រូបគាត់មានអាការៈហត់ខ្លាំង និង ពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣ទៅថ្ងៃ មុនពេលចូលមន្ទីរពេទ្យ ដោយគាត់មានជំងឺប្រចាំកាយលើសឈាមទៀតផង។

តាមការសន្និដ្ឋានរបស់ក្រសួងបានបញ្ជាក់ថា៖ បុរសដែលបានស្លាប់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០ នាទីព្រឹក គឺដោយសាររូបគាត់ខ្សោយធ្ងន់ធ្ងរខ្លាំង និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩៕

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]