ភ្នំពេញ: នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញនៃអជ្ញាធរប្រចាំខណ្ឌ៧មករា បានសម្រេចចុះបិទទីតាំងហាងលក់សម្លៀកបំពាក់មួយកន្លែងយឺហោ លឹម ហុង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយបានរកឃើញជាប់ពាក់ព័ន្ធនិងករណីវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ កម្លាំងជំនាញក៏បានស្នើសុំឲ្យថៅកែ និងបុគ្គលិកទាំងអស់នៅក្នុងហាង មេត្តាកុំដើរចេញទៅខាងក្រៅ ដើម្បីរងចាំក្រុមគ្រូពេទ្យជំនាញមកយកសំណាកទៅពិនិត្យ ចៀសវាងការយកមេរោគទៅចម្លងបន្ត ដែលអាចបង្កជាហានិភ័យធំ ជាយថាហេតុណាមួយដែលមិនអាចដឹងទុកជាមុនបាន។
គួរកត់សម្គាល់ផងដែរថា បើតាមប្រសាសន៍របស់លោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការរងនគរបាលនៃអធិការដ្ឋានខណ្ឌ ៧មករា បានបញ្ជាក់ ឱ្យដឹងថា «ថៅកែហាងលក់សំលៀកបំពាក់យីហោ លឹមហុង ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]