ចិន៖ កាលពីថ្ងៃទី ២២ ខែមីនាគេហទំព័រ Sina បាននាំចែករំលែករូបភាពរបស់តារាសម្តែងប្រុស Huynh Hieu Minh នៅលើបណ្តាញសង្គម ដែលកំពុងតែបង្ករការភ្ញាក់ផ្អើល ពីមហាជន​នៃរូបរាងកាន់តែស្គមរបស់តារាប្រុសរូបនេះ។

នៅក្នុងរូបភាពចុងក្រោយ ដែលគេបានលើកមកនិយាយពាសពេញបណ្តាញអ៉ីនធឺណែតនេះ ជាមួយរូបរាងមុខមានសភាពផតខ្លាំងដូចមនុស្សអាយុច្រើន មិនត្រឹមតែប៉ុណ្ណោះ លោកប៉ាកូនមួយរូបនេះ បានទុក ពុកចង្កា បានធ្វើឲ្យរូបលោក កាន់តែចាស់ថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញក្រោយពីឃើញបែបនេះ ទស្សនិកជនមានការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់តារាវ័យ ៤៤ឆ្នាំរូបនេះ ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ស្រឡាំងកាំងនិយាយថា ពិតជាជាស្គមពេកហើយ ដែលគេសង្ឃឹមថា រូបលោកឆាប់ឡើងគីឡូវិញឆាប់ៗនេះផងដែរ។

តួយ៉ាង ត្រូវបានគេឲ្យដឹងថា ស្វាមីរបស់ AngelaBaby រូបនេះ ត្រូវសម្រកទម្ងន់ ដើម្បីតម្រូវរូបរាងក្នុងតួអង្គសម្តែងក្នុងខ្សែរភាគយន្តថ្មីមួយ ហេតុដូច្នេះ រូបលោកត្រូវបានសម្រកអស់ជាង ១០ គីឡូក្រាមពី ៧៩ គីឡូក្រាមទៅ ៦៩ គីឡូក្រាម៕ 

សូមទស្សនារូបភាពខាងក្រោម៖

Huynh Hieu Minh
Huynh Hieu Minh
Huynh Hieu Minh
រូបរាងកាន់តែស្គមរបស់ Huynh Hieu Minh 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]