ចិន៖ ជាក់ស្តែង កាលពីថ្មីៗនេះ ក្នុងបណ្តាញសង្គម Weibo ផ្ទាល់ខ្លួនរបស់ តារាសម្តែងស្រី Yang Mi បានបង្ហោះរូបថតមួយប៉ុស្តិ៍ ធ្វើឲ្យមហាជន ជាពិសេស អ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើល ក្រោយឃើញនាងបានចែកចាយរូបភាព ដោយថតស្ទាយ៍បែបប្លែកៗ គួរឲ្យចាប់អារម្មណ៍។
ទន្ទឹមនឹងនេះដែរ អ្នកគាំទ្របានសង្កេតឃើញថា ស្ទាយ៍ដែលមេម៉ាយកូនមួយរូបនេះ បានថត ហាក់មានភាពលេចធ្លោតែម្តង គឺថាមិនច្រឡំគេ ដោយនាងទម្រេកខ្លួនដេកលើឥដ្ឋ ខណៈចង្កេះ និងជើងបែរជាទៅនៅលើកៅអីទៅវិញ ហើយបានបញ្ចេញរាងឡើងកោង ជាមួយចង្កេះមួយក្តាប់ មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រិយមិត្តមួយចំនួន បានថានាងលេងមួយក្បាច់នេះ ពិតជាទាក់ទាញខ្លាំង លើសពីការនឹកស្មាន បែបនេះសោះ នឹកចេះរកនឹកស្ទាយ៍គួរឲ្យទាក់ទាញបែបនេះ និងធ្វើឲ្យគេលួចច្រណែន នឹងរាងតូចដ៏សែនច្រឡឹងរបស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com