នៅក្រុង Middlebury, រដ្ឋ Connecticut (ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១)៖ Timex® ដែលជាក្រុមហ៊ុនផលិតនាឡិកាឈានមុខគេមួយនៅពិភពលោក បានដាក់ផ្សព្វផ្សាយ យុទ្ធនាការម៉ាកយីហោរបស់ខ្លួនគឺ WE DON’T STOP™ “យើងមិនបញ្ឈប់ទេ”™ ។ ពាក្យស្លោកដែលត្រូវបានគេស្គាល់ជាទូទៅនៅជុំវិញពិភពលោកគឺ “គំនិតបន្តវិវឌ្ឍន៍ទោះបីក្នុងកាលៈទេសៈដ៏លំបាក " នេះគឺជាការធ្វើឱ្យទាន់សម័យទំនើប ដែលអាចបង្ហាញពីទស្សនវិស័យ និងចិត្តគំនិតរបស់ក្រុមហ៊ុនកាន់តែប្រសើរឡើងនៅក្នុងសតវត្សរ៍ទី២១។ ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការនេះក្រុមហ៊ុន Timex បានបង្ហាញពីគំនិតថ្មីៗរបស់ខ្លួន ដែលមានអ្នកផ្លាស់ប្តូរឆ្នើមមកពីទូទាំងពិភពលោក ដែលបានបង្ហាញភាពរឹងមាំ និងបំផុសគំនិតដល់អ្នកដទៃតាមរយៈសកម្មភាពរបស់ពួកគេ ហើយបានគាំទ្រយុទ្ធនាការ #TOGETHERBAND តាមរយៈសកម្មភាព និង ការបរិច្ចាគសប្បុរសធម៌ដើម្បីលើកកម្ពស់បន្ថែមដល់ WE DON’T STOP “យើងមិនបញ្ឈប់ទេ”TM បេសកកម្ម និងផ្តល់វេទិកាសម្រាប់វីរបុរសប្រចាំថ្ងៃ។
ជាមួយនឹងយុទ្ធនាការថ្មីនេះ WE DON’T STOP “យើងមិនបញ្ឈប់ទេ”TM បង្ហាញសារនៃក្តីសង្ឃឹមនិងភាពរឹងមាំ ព្រោះមនុស្សជាច្រើននៅជុំវិញពិភពលោកតែងតែត្រូវការការតស៊ូក្នុងស្ថានភាពដ៏លំបាក។ វីរបុរសក្នុងវីដេអូនៃយុទ្ធនាការ (បានថតមុនពេលកូវីត19) ឥឡូវនេះជានិមិត្តរូបនៃអនាគតដែលមនុស្សអាចជួបជុំគ្នាម្តងទៀត ដើម្បីសម្រេចបាននូវបេសកកម្មរួមមួយ និង អបអរសមិទ្ធផលរបស់គ្នាទៅវិញទៅមក។ ស្មារតីនេះគឺជាការជំរុញទឹកចិត្តយើងអោយឆ្ពោះទៅមុខ មិនថាឧបសគ្គយ៉ាងណា និងត្រូវបានតាក់តែងក្នុងវីដេអូ និង និពន្ធឡើយដោយពិសេសពី ឃ្វីន “កុំបញ្ឈប់ខ្ញុំឥឡូវនេះ” ដោយឥតលាក់លៀមនូវខ្លឹមសារនៃយុទ្ធនាការទាំងមូល និងត្រៀមខ្លួនរួចជាស្រេចសំរាប់យុទ្ធនាការលើកក្រោយៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Tobias Reiss-Schmidt ជាប្រធាន និង ជានាយកប្រតិបត្តិការក្រុមហ៊ុន Timex Group បានមានប្រសាសន៍ថា
អស់រយៈពេលជាងមួយសតវត្សរ៍មកហើយដែល Timex បានច្នៃប្រឌិតនិងទន្ទឹងរងចាំជានិច្ចនៅក្នុងយុគសម័យដែលមានការផ្លាស់ប្តូរ ហើយបានដាក់ចេញនូវគំនិតថ្មីៗដ៏មុតមាំ។ ក្រុមហ៊ុន Timex មានកិតិ្តយសណាស់ ដែលប្រធានាធិបតីអាមេរិចធ្លាប់បានពាក់នៅលើដៃ ធ្លាប់មានដំណើរទៅអវកាស ហើយបានបន្តច្នៃប្រឌិតនិងសហការជាមួយអ្នករចនាម៉ូដ និងម៉ាកល្បីៗ មួយចំនួនទៀត។ វេទិកា WE DON'T STOP ថ្មីដែលជានិមិត្តរូបនៃការបន្តការគិតដែលគ្មានព្រំដែន និង គាំទ្រវីរបុរសប្រចាំថ្ងៃដែលបញ្ចូល “យើងមិនឈប់ទេ” នៅក្នុងការងារប្រចាំថ្ងៃ។ នៅ Timex សកម្មភាពនេះមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ វាផ្តល់នូវវេទិកាសម្រាប់រឿងរ៉ាវទាំងអស់ដែលជម្រុញក្រុមហ៊ុនឱ្យបន្តទៅមុខទៀត។
ផ្អែកលើទស្សនវិស័យនេះដែលក្រុមហ៊ុន Timex បានចូលរួមជាមួយ #TOGETHERBANDដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាពិភពលោកនេះ ដែលប្តេជ្ញាបង្កើតអនាគតប្រកបដោយសន្តិភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប។ នេះគ្រាន់តែជាជំហានមួយផ្សេងទៀតឆ្ពោះទៅរកអនាគតល្អប្រសើរសម្រាប់ក្រុមហ៊ុន - នៅពេលយើងបន្តសម្របខ្លួន អភិវឌ្ឍ រៀនពីអ្វីដែលថ្មីៗ និងសហការល្អ ។សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.timex.com/wedontstop ៕
សំគាល់*: យុទ្ធនាការ We Don’t Stop នេះត្រូវបានរៀបចំ និង ថតក្នុងឆ្នាំ 2019 មុនពេលកូវីដ19 កើតឡើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]