រាជធានីភ្នំពេញ ៖ ក្រោយរកឃើញ ម្ចាស់ហាង សម្លៀកបំពាក់មួយកន្លែងនៅ ក្នុងសង្កាត់មនោរម្យ ស្ថិតនៅខាងលិច ភោជនីយដ្ឋានថ្មដា លើវិថីកម្ពុជាក្រោម មានយីហោឈ្មោះថា < លឹមហុង > បានឆ្លងកូវីដ១៩ កាលពីម្សិលមិញ ថ្ងៃទី ២២ មីនា ២០២១ រួចមក ពេលនេះ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង CDC បានធ្វើសេចក្តីជូនដំណឹងជាបន្ទាន់ ដោយឲ្យអ្នកពាក់ព័ន្ធនឹង ហាងយីហោខាងលើ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ មីនា ២០២១ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។
ប្រសិនរកឃើញមានរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឫដកដង្ហើមខ្លីៗ ចំណែកឯ អ្នកដែលមិនទាន់មានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ ព្រមទាំំងតាមដានសុខភាព ក្នុងរយៈពេល១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃដែលបានទៅទីនោះចុងក្រោយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]