កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបស្រាប់ហើយ អំពីការប្រកួត Miss Grand International ដែលបាននឹងកំពុងប្រព្រឹត្តនៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ផងដែរ គេសង្កេតឃើញថា បវរកញ្ញាកម្ពុជាបានឆ្លងកាត់ និង ធ្វើបានយ៉ាងល្អនៅក្នុងវិញ្ញាសារជាច្រើន តាំងពីវិញ្ញាសាដំបូងៗ ដោយហេតុតែមានគាំទ្រច្រើនពីសំណាក់ហ្វេនៗអ្នកគាំទ្រ នៅក្នុង និង ក្រៅប្រទេសផងដែរ។
ចំពោះវិញ្ញាសា Best in Swimsuit នេះ គឺបវរកញ្ញាកម្ពុជា លីវ ជាលី ធ្វើបានយ៉ាងល្អ ដោយគ្រងឈុតសម្លៀកបំពាក់ហែលទឹកយ៉ាងស្រស់ស្អាតមិនធម្មតា ដោយកញ្ញា បានឈរនៅលំដាប់លេខរៀងទី១ Top1 ក្នុងចំណោម Top20 ដែលក្នុងនោះ មានបវរកញ្ញាដែលមកពីប្រទេសចំនួន១០ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត ចំណែកឯប្រទេស១០ ផ្សេងទៀត ត្រូវបានជ្រើសរើសដោយ ចៅក្រម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះបវរកញ្ញាដែលបានជាប់ក្នុងតារាងកំពូលទាំងដប់ដែលបានជាប់តាមរយៈការបោះឆ្នោត Like និង Share រួមមាន៖
១. Miss Grand Cambodia បវរកញ្ញាកម្ពុជា លីវ ជាលី ឈរនៅលំដាប់កំពូលលេខមួយ
២. Miss Grand Indonesia
៣. Miss Grand Philippines
៤. Miss Grand Mexico
៥. Miss Grand Ecuador
៦. Miss Grand Guatemala
៧. Miss Grand Myanmar
៨. Miss Grand Paraguay
៩. Miss Grand Colombia
១០. Miss Grand Vietnam
ចំណែកឯបវរកញ្ញា ដែលបានជាប់នៅក្នុងតារាងដោយការសម្រេចពីគណៈកម្មការរួមមាន៖
១. Miss Grand United States of America
២. Miss Grand Kenya
៣. Miss Grand Thailand
៤. Miss Grand Brazil
៥. Miss Grand Argentina
៦. Miss Grand El Salvador
៧. Miss Grand Puerto Rico
៨. Miss Grand Czech Republic
៩. Miss Grand Peru
១០. Miss Grand Dominican Republic
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]