កម្សាន្ត​៖ ពុកម៉ែបងប្អូនប្រាកដជ្រាបស្រាប់ហើយពី តារាមួយចំនួនរបស់ផលិតកម្មហង្សមាស បានឆ្លងកូវីដ១៩ ក្នុងនោះ រួមមានលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា លោក ថែល ថៃ និង កញ្ញា វី ឌីណែត ជាដើម។

ក្នុងនោះដែរ និយាយពីកញ្ញា វី ឌីណែត ពិតជាមានទុក្ខជាខ្លាំង បន្ទាប់ពីម្តាយរបស់កញ្ញា ត្រូវជាភរិយារបស់លោកតា ហួរ ឡាវី បានឆ្លងវីរុសកូវីដ១៩ ហើយក៏បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែមិនប៉ុន្មានផង តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថា បងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត ដែលមានឈ្មោះថា វី ឌីណា បានឆ្លងកូវីដ១៩។

តាមរយៈប្រភពដដែលបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ មានមនុស្សចំនួន៤ នាក់ទៀតហើយ ដែលត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់នោះ មានម្នាក់ត្រូវជាបងស្រីបង្កើតរបស់ កញ្ញា វី ឌីណែត

គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ អ្នកជំងឺទាំងបួននាក់ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។

ក្រោយពីបានទទួលបានដំណឹងនេះភ្លាម មានមហាជន ក៏ដូចជាមិត្តភក្តិ បានផ្ញើសារផ្តល់កម្លាំងចិត្តដល់ កញ្ញា វី ឌីណែត យ៉ាងច្រើន៕

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
បងស្រីបង្កើតកញ្ញា វី ឌីណែត
បងស្រីបង្កើតកញ្ញា វី ឌីណែត
បងស្រីបង្កើតកញ្ញា វី ឌីណែត និង ស្វាមី
បងស្រីបង្កើតកញ្ញា វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]