បរទេស៖ Jacob & Co ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលផលិតនាឡិកាពិសេសៗដែលមានតម្លៃខ្ពស់កប់ពពក។ មិនថាវាជានាឡិកាផលិតមានកំណត់ ដែលផលិតចេញពីថ្មពិតពីភ្នំហិម៉ាល័យ ឬជានាឡិកាមហាសេដ្ឋីដែលមានតម្លៃ 7លានដុល្លារមានដាំពេជ្រយ៉ាងម៉េចក៏ដោយ ក៏ Jacob & Co អាចធ្វើបានដែរ។ ក្រុមហ៊ុននេះជាអ្នកជំនាញខាងធ្វើអ្វីដែលមិនធម្មតា ហើយអីឡូវនេះ Jacob & Co បានបង្ហាញឱ្យឃើញជាថ្មីម្តងទៀត ដោយបានបញ្ចេញនាឡិកាប្រណិត Mystery Tourbillon Arlequino។

នាឡិកាដ៏ស្រស់ស្អាតទំហំ50មមនេះ មានដាំត្បូងមានតម្លៃជាង1000គ្រាប់ដែលដាំពេញមុខនាឡិកា ធ្វើឱ្យពិបាកក្នុងការមើលពេលវេលាបន្តិច ប៉ុន្តែដូចជាមិនមានអ្នកណាត្អូញត្អែរពីរឿងនេះនោះទេ។ នាឡិកា “The Mystery” ដែលរួមបញ្ចូលគ្នានូវត្បូងមានតម្លៃដ៏ច្រើននេះ ក៏ត្រូវបានអមដោយខ្សែដែលត្រូវបានតុបតែងដោយត្បូងផងដែរ។ នៅក្នុងនាឡិកានេះបើអ្នកពាក់មានភ្នែកមុត គេអាចរកឃើញទ្រនិចនាឡិកាពេជ្រ8.18ការ៉ាត់ដែលចង្អុលម៉ោង និងទ្រនិចមួយទៀត9.5ការ៉ាត់ដែលចង្អុលប្រាប់នាទី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ជាមួយនឹងត្បូងពេជ្រ38ការ៉ាត់ និងត្បូង Arlequino ចំរុះពណ៌46ការ៉ាត់ នាឡិកានេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ1.8លានដុល្លារ៕

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]