រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ កញ្ញា ស្រីពីន ដែលជាតារាកំប្លែងរួមក្រុមជាមួយ ក្រុមនាយក្រឹម ដោយថ្មីៗនេះ កញ្ញា បង្ហោះសារក៏ដូចជាវីដូអូ បង្ហាញក្តីក្កុកក្តួលនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមកនេះ ដោយអ្នកម្តាយរបស់កញ្ញា បានឆ្លងវីរុសកូវីដ ១៩។

ក្នុងនោះដែរ តាមរយៈការបញ្ជាក់ពីមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា បានឱ្យដឹងថា ម្តាយរបស់ស្រីពីន តារាកំប្លែងនៅក្នុងក្រុមនាយក្រឹម បានទទួលមរណភាពហើយ នៅព្រឹកនេះ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យខ្មែរសូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ គឺ កញ្ញា ស្រីពីន មិនអាចសម្បីតែចូលរួមពិធីបុណ្យសពរបស់អ្នកម្តាយបានឡើយ ដោយហេតុនៅពេលនេះ កញ្ញាកំពុងតែតាមដានខ្លួនឯង​ ដោយជាប់ធ្វើចត្តាឡីស័កនៅមន្ទីរមិត្តភាពខ្មែរសូវៀតនៅឡើយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ស្រីពីន
ស្រីពីន
ស្រីពីន
ស្រីពីន
ស្រីពីន
ម្តាយស្រីពីន
ម្តាយស្រីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]