រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ការមើលឃើញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហាក់មានបញ្ហាបន្តិចបន្តួចក្នុងការរកប្រាក់ចំណូល ក្នុងរយៈពេល ការរីករាលដាលកាន់តែខ្លាំងឡើងនៃ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជះឥទ្ធិពលលើ ការបង់រំលោះអចលវត្ថុនោះ ពេលនេះ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអំពាវនាវនិងលើកទឹកចិត្តទៅ ក្រុមហ៊ុនអភិវឌ្ឍអចលវត្ថុ លើចំណុចទាំង៥នេះ។
គួរបញ្ជាក់ផងដែរថា ចំណុចទាំំង៥ នេះ ត្រូវបានសម្រេច ក្រោយមានការប្រជុំស្តីពី បញ្ហាអចលវត្ថុនៅកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងនោះមានដូចតទៅ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន
២.លើកលែងការផាកពិន័យចំពោះ អ្នកទិញអចលវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់រំលស់ប្រាក់ តាមការកំណត់
៣.មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះ ការយឺតយ៉ាវក្នុងបង់ប្រាក់រំលស់
៤.ដាក់ចេញនូវ គោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា
៥.អនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធិភាព រហូតដល់ដំណាច់ខែមីនា ២០២២៕
បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]