ថៃ៖ ទោះបីជាទទួលបានការជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង កូវីដ១៩ តែប្រទេសថៃបានប្រកាស នឹងលុបចោល ការធ្វើបុណ្យសង្រ្កាន្តនៅឆ្នាំនេះម្តងទៀត ដើម្បីធ្វើការទប់ស្កាត់ នៃជំងឺឆ្លងមួយនេះ។

ដោយឡែក លោក Taweesin Wisanuyothin អ្នកនាំពាក្យបានថ្លែងប្រាប់សន្និសិទ្ធសារព័ត៌មានខ្លីមួយថា កម្មវិធី​បាញ់​ទឹក​លេងតាមផ្លូវត្រូវបានហាមឃាត់ ក៏ប៉ុន្តែរដ្ឋាភិបាលបានអនុម័តលើសកម្មភាពសាសនាផ្សេងៗមួយចំនួន រួមទាំង ប្រជាពលរដ្ឋអាចការធ្វើដំណើររវាងខេត្តក៏ត្រូវបានអនុញ្ញាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាធម្មតាពិធីបុណ្យមួយនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសាដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ។ ពិធីបុណ្យនេះទាក់ទាញមនុស្សរាប់រយពាន់នាក់ មកពីទូទាំងពិភពលោកជារៀងរាល់ឆ្នាំផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព នៃពិធីបុណ្យសង្រ្កានប្រទេសថៃ
ទិដ្ឋភាព នៃពិធីបុណ្យសង្រ្កានប្រទេសថៃ
ទិដ្ឋភាព នៃពិធីបុណ្យសង្រ្កានប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]