កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុសរូបសង្ហា​ ដ៏ល្បីល្បាញកូរ៉េខាងត្បូង លោក Song Joongki​ ដែលគ្រប់គ្នាស្គាល់ថាជាតួឯកប្រុសក្នុងរឿង «ម្ចាស់ព្រះអាទិត្យ» នាពេលបច្ចុប្បន្នតារារូបនេះ កំពុងទទួលបានការគាំទ្រហក់ឡើងខ្លាំងមិនធម្មតា ជាមួយនិងទេពកោសល្យក្នុងការសម្ដែង បូករួមនឹងរូបឆោមដ៏សង្ហាទាក់ទាញបេះដូងនារីៗអស់មិនស្ទើរ។

ដោយឡែក ទន្ទឹមនិងប្រជាប្រិយភាពដ៏ល្បីល្បាញរបស់តារាប្រុសរូបនេះ ក៏មានអ្នកគាំទ្រមួយរូបបានទម្លាយពីអត្តចរិតនៅពេលជួបលោកនៅខាងក្រៅផ្ទាល់ផងដែរ។ អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនារីម្នាក់ដែលជាហ្វេនរបស់ លោក បានចែករំលែករូបថតដែលនាងបានថតជាមួយ Song Joongki នៅលើ Instagram របស់នាង។ នៅលើCaption នាងបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់ Song Joongki មើលទៅដូចនៅក្នុងជីវិតពិត។ នាងបានសរសេរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគាំទ្រ
Song Joongki និងអ្នកគាំទ្រ 

នាងបានបន្តថា៖ «គាត់បានថតរូបជាមួយខ្ញុំយ៉ាងរីករាយ ហើយគាត់បានផ្តល់ឱ្យខ្ញុំនូវគាត់ហត្ថលេខាឲ្យខ្ញុំទៀតផង»។

Song Joongki 

តាមពិតវាមិនមែនជាលើកទីមួយទេដែល Song Joongki ត្រូវបានគេប្រទះឃើញថតរូបជាមួយអ្នកគាំទ្ររបស់លោក។ តារាសម្តែងរូបនេះ មានភាពល្បីល្បាញដោយសារបុគ្គលិកលក្ខណៈដ៏រាបសាររបស់លោកនិងជាមនុស្សដែលអាច ពឹងពាក់បាននៅក្នុងជីវិតពិត។

ចំពោះរឿងរ៉ាវដែលនារីខាងលើបានបង្ហោះនេះ មានមតិជាច្រើននៅលើគេហទំព័រអ្នកអានបានលើកឡើងថា« លោកជាមនុស្សចិត្តល្អ» ខ្ញុំមិនជឿថារាល់តារាល្បី ៗ ទាំងអស់នឹងអនុញ្ញាតឱ្យអ្នកគាំទ្រថតរូបជាមួយគ្នាទេ”“ ទោះយ៉ាងណាគាត់មើលទៅសង្ហាណាស់នៅក្នុងរូបថតទី ២” និងមានជាច្រើនទៀត៕

Song Joongki 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]