បរទេស៖ LG ដែលជាក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង និងជាសមាជិកផ្គត់ផ្គង់គ្រឿងទូរស័ព្ទ iPhone ផងដែរនោះ កំពុងពិចារណាអំពីការបិទអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនទាំងស្រុង បន្ទាប់ពីបាននិយាយថាការលក់អាជីវកម្មនេះនៅខែមករាមិនត្រូវបានគេចាប់អារម្មណ៍ចង់ទិញ។
កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន LG គឺជាអ្នកផលិតស្មាតហ្វូនដ៏មានប្រជាប្រិយភាព ហើយជាក្រុមហ៊ុនធំលំដាប់ទី3 នៅលើពិភពលោកទៀតផង។ ទោះយ៉ាងណាក៏ដោយ ដោយសារតែអាជីវកម្មទូរសព្ទរបស់ខ្លួនមិនបានផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនពិតជាចង់បញ្ឈប់វាត្រឹមនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីខែមករាក្រុមហ៊ុន LG ប្រកាសថា ខ្លួនបានបើកចំហចំពោះលទ្ធភាពនៃការទិញយកអាជីវកម្មទូរសព្ទរបស់ខ្លួន។ នេះជាការសម្រេចចិត្តដែលក្រុមហ៊ុនត្រូវតែអនុវត្ត ព្រោះថាអាជីវកម្មទូរសព្ទដៃរបស់ខ្លួនមិនបានផ្តល់ប្រាក់ចំណេញតាំងពីឆ្នាំ2015មកម្ល៉េះ ហើយខ្លួនបានខាតបង់ចំណូលជិត5ទ្រីលានវ៉ុន (4.4ពាន់លានដុល្លារ) នៅឆ្នាំ2020ទៀតផង។
ប៉ុន្តែទោះបីជាមានការបើកចំហ ដើម្បីទទួលការទិញអាជីវកម្មនេះក៏ដោយ ក៏គ្មានការរីកចម្រើនអ្វីនោះដែរ។
មន្ត្រីឧស្សាហកម្មទូរសព្ទអនាមិកមួយរូបបានពន្យល់ថា ក្រុមហ៊ុន LG បានពិភាក្សាជាមួយក្រុមហ៊ុនផ្សេងៗទៀតអំពីការលក់អាជីវកម្មនេះ ប៉ុន្តែការចរចារគ្មានបានលទ្ធផលអ្វីឡើយ។ ការលក់អាជីវកម្មទូរសព្ទទាំងមូលវាហាក់ដូចជាមានការលំបាកនៅពេលនេះ។
គេអះអាងថាក្រុមហ៊ុន LG បានចរចាជាមួយក្រុមហ៊ុន Vingroup របស់វៀតណាម រួមទាំងក្រុមហ៊ុន Volkswagen ផងដែរដើម្បីការលក់នេះ ប៉ុន្តែការចរចាទាំងនោះមិនបានផលអ្វីនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]