នៅពេលដែលយើងមានវ័យកាន់តែច្រើន អាការៈឈឺខ្នងនឹងកើតឡើងកាន់តែញឹកញាប់។ ប៉ុន្តែគ្នាយើងភាគច្រើន មិនធ្លាប់បានដឹងឡើយថា ទម្លាប់ប្រចាំថ្ងៃក៏ជាមូលហេតុបណ្ដាលឲ្យយើងឈឺខ្នងផងដែរ។ នៅពេលដែលការឈឺខ្នងក្លាយទៅជារ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ដូច្នេះហើយ គ្នាយើងគប្បីស្វែងរកអំពីមូលហេតុដែលបណ្ដាលឲ្យមានអាការៈឈឺខ្នង ក៏ដូចជាព្យាយាមកែទម្លាប់មិនល្អទាំងនេះឲ្យបានទាន់ពេលវេលា។
១. អង្គុយនៅមួយកន្លែងរយៈពេលយូរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ការអង្គុយរយៈពេលយូរនៅមួយកន្លែង គឺជាការអាចដាក់សម្ពាធលើឆ្អឹងខ្នងរបស់យើង ជាហេតុបណ្ដាលឲ្យយើងឈឺខ្នង។ ដូចនេះ យើងត្រូវថែទាំឥរិយាបថក្នុងការអង្គុយឲ្យបានល្អ ដោយអង្គុយឲ្យត្រង់ខ្លួនជានិច្ច។
២. គេងលើពូកដែលគ្មានផាសុកភាព
យោងតាមNational Sleep Foundation បានបញ្ជាក់ថា ពូកគេងដែលល្អមានអាយុកាលត្រឹមតែ៩ទៅ១០ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើយើងគេងនៅលើពូកចាស់ វាក៏អាចបង្កើនសម្ពាធលើឆ្អឹងខ្នងរបស់យើងដូចគ្នា ដែលបង្កទៅជាការឈឺខ្នងធ្ងន់ធ្ងរ។
៣. កង្វះលំហាត់ប្រាណជាទៀងទាត់
ប្រសិនបើយើងមិនសូវហាត់ប្រាណជាប្រចាំទេនោះ វាក៏អាចជាមូលហេតុមួយដែលបណ្ដាលឲ្យឈឺខ្នងផងដែរ។ ជាក់ស្ដែង រាងកាយរបស់យើងត្រូវការធ្វើចលនាជាទៀងទាត់ បើមិនដូច្នោះទេ រាងកាយនឹងចាប់ផ្ដើមស្ពឹកស្រពន់ ដែលនាំឲ្យកើតមានអាការៈឈឺខ្នងនេះឡើង។
៤. ជក់បារី
ការជក់បារី កាត់បន្ថយការស្រូបយកជាតិកាល់ស្យូម និងធ្វើឲ្យឆ្អឹងថ្មីមិនអាចលូតលាស់បាន។ បន្ថែមពីនេះ ការក្អកជាញឹកញាប់ ដែលកើតចេញពីការជក់បារី ក៏អាចបណ្ដាលឲ្យយើងឈឺខ្នងបានដែរ។
៥. លើសទម្ងន់
ការលើសទម្ងន់ អាចធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាសុខភាពជាច្រើន រួមទាំងឈឺខ្នង ពីព្រោះវាបន្ថែមសម្ពាធទៅលើសាច់ដុំ និងឆ្អឹងខ្នងរបស់យើង។
៦. គេងមិនគ្រប់គ្រាន់
ទម្លាប់គេងមិនល្អ អាចធ្វើឲ្យយើងងាយទទួលរងការឈឺចាប់ ហើយប្រសិនបើគ្នាយើងគេងមិនគ្រប់គ្រាន់ទេនោះ អាការៈឈឺខ្នងនឹងកាន់តែអាក្រក់ទៅៗ។
៧. ខ្វះអាហារូបត្ថម្ភ
ចំពោះអ្នកដែលមិនទទួលបានបរិមាណកាល់ស្យូម វីតាមីនD និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀតនៅក្នុងរបបអាហារប្រចាំថ្ងៃគ្រប់គ្រាន់ គឺមានហានិភ័យខ្ពស់នៅក្នុងការវិវត្តន៍ទៅជាអាការៈឈឺខ្នងនេះដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]