ភ្នំពេញ: ក្រោយមរណភាពរបស់ម្តាយដោយសារតែជំងឺកូវីដ១៩ អ្នកនាង ស្រីពីន ដៃគូកំប្លែងជាមួយនឹងនាយក្រឹម នៅថ្ងៃនេះ តាមរយ:លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណ:អភិបាលខណ្ឌមានជ័យ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានសម្តែងនូវមរណ ទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកស្រី អ៉ីន ម៉ានីតា ដែលត្រូវជាម្តាយរបស់តារាកំប្លែងស្រីពីន ដោយសារតែជំងឺកូវីដ១៩។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បាននាំយកមកនូវអំណោយជាទឹកប្រាក់ចំនួន៥,០០០,០០០៛ និងអង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។
គួររំលឹកផងដែរថា លោកស្រី អ៉ីន ម៉ានីតា ដែលត្រូវជាម្តាយរបស់តារាកំប្លែងស្រីពីន បានស្លាប់បាត់បង់ជិវិតដោយសារតែជំងឺកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយរកឃើញថា លោកស្រីមានវិជ្ជមានកូវីដ១៩ និងមានជំងឺធាត់កម្រិត១៕
រូបភាព និងប្រភពដកស្រង់: សាលាសង្កាត់ ស្ទឹងមានជ័យ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]