ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទដៃ vivo មិនត្រឹមតែជាក្រុមហ៊ុនទូរស័ព្ទដៃដែលមានឈ្មោះបោះសំឡេង និងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនឈានមុខគេនេះ ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួនជានិច្ច ពិសេសបង្កើតកម្មវិធីលើកទឹកចិត្តយ៉ាងអស្ចារ្យដល់ដៃគូពាណិជ្ជកម្មដែលមានសកម្មភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។
ជាក់ស្តែងកាលពីអំឡុង ខែ10 ឆ្នាំ2020 ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការដាក់ជាសំណើរមួយទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទូទាំងប្រទេស ឲ្យធ្វើការខិតខំក្នុងការពង្រឹងនូវការលក់ធ្វើយ៉ាងណាឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។ ហើយនៅក្នុងការកិច្ចខិតខំប្រឹងប្រែងនេះដែរសម្រាប់ដៃគូពាណិជ្ជកម្មណា ដែលធ្វើការលក់ចេញស្មាតហ្វូន vivo 30 គ្រឿង ក្នុងស៊េរីណាក៏បាន នឹងទទួលបានការចាប់រង្វាន់1ដង នៅក្នុងនោះរង្វាន់លើកទឹកចិត្តរួមមានដូចជា៖ ទូរសព្ទ័ដៃស្មាតហ្វូន vivo V20 / ទឹកប្រាក់ចំនួន $200 / ទឹកប្រាក់ចំនួន $500 / ទឹកប្រាក់ចំនួន $1000 / ម៉ូតូ GPX កម្លាំង 200CC / នឹងរង្វាន់ធំរថយន្ត Mazda BT-50 2021។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់កម្មវិធីនេះដែរ ក៏បានធ្វើការប្រព្រឹត្តិទៅកាលពី ថ្ងៃទី30 ខែ10 ឆ្នាំ2020 នឹងត្រូវបានធ្វើការបញ្ចប់កាលពីអំឡុង ថ្ងៃទី31 ខែមករា ឆ្នាំ2021 សរុបមកគឺមានរយៈពេល 3ខែ។
មួយវិញទៀតយើងក៏បានរកឃើញនូវអ្នកដែលមានសំណាងក្លាយជាម្ចាស់រថយន្តទំនើប Mazda BT-50 2021 រួចហើយដែរ! នោះគឺម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប មានជ័យ ដែលមានទីតាំងស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ។
ក្រុមហ៊ុន
vivo មានសេចក្ដីសោមនស្សដែលបានធ្វើជាដៃគូសហការដ៏ល្អជាមួយម្ចាស់ហាងនានា ដើម្បីផ្ដល់នូវទូរសព្ទដៃដែលមានតម្លៃសមរម្យ ហើយបើធៀបនឹងទូរសព្ទដទៃដែលមានតម្លៃប្រហាក់ប្រហែលស្មាតហ្វូន vivo
ពិតជាមានសមត្ថភាពខ្ពស់
មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]