បរទេស៖ កាលបរិច្ឆេទនៃការចេញលក់ iPhone 13 គួរតែចេញនៅចុងឆ្នាំដូចរាល់ដង ហើយ Apple ហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងទៅលើត្រកូលថ្មីក្នុងឆ្នាំនេះ។

បើយោងតាមក្រុមហ៊ុន Wedbush បានឱ្យដឹងថា ក្រុមហ៊ុន Apple រំពឹងថានឹងផលិតទូរសព្ទ iPhone 13 ចំនួន25ភាគរយច្រើនជាង iPhone 12 ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍របស់អ្នកវិភាគបាននិយាយថា ត្រកូល iPhone 13 ទំនងជានឹងបង្ហាញខ្លួននៅសប្តាហ៍ទីបីនៃខែកញ្ញា។ នោះគឺប្រហែលជាថ្ងៃទី17 ខែកញ្ញា ឬថ្ងៃទី24 ខែកញ្ញា។

ប៉ុន្តែក្រុមហ៊ុន Wedbush បានព្រមានថាការកែប្រែម៉ូឌែលផលិតផល អាចធ្វើឱ្យមានការពន្យារពេលនៃការចេញលក់ iPhone 13 ទៅដើមខែតុលាវិញ។

វាក៏ជាលទ្ធភាពមួយផងដែរ ដែល iPhone 13 អាចនឹងមានបំពាក់នូវ in-display Touch ID sensor  ដែលអាចជួយឱ្យអ្នកប្រើប្រាស់ដោះសោរឧបករណ៍បាន បើទោះបីជាពាក់ម៉ាសក៏ដោយ។ គេរំពឹងផងដែរថា iPhone 13 នឹងមានកាមេរ៉ាល្អជាមុន លើសពីនេះទៅទៀតគេរំពឹងថាយ៉ាងហោចណាស់ម៉ូឌែល iPhone 13 Pro នឹងបំពាក់អេក្រង់កម្រិត120Hz ដែលអាចជួយឱ្យការ scroll អេក្រង់និងលេងហ្គេមកាន់តែរលូន។ តែយើងទាំងអស់គ្នាមានតែរង់ចាំមើលតែប៉ុណ្ណោះ៕

រូបគំរូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]