កូរ៉េខាងត្បូង៖ បច្ចុប្បន្នសមាជិក Rosé ក្រុមចម្រៀងនារី BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅគ្រប់ទីកន្លែងពីសំណាក់មហាជន ជាមួយនឹងការបង្ហាញខ្លួនជាតារាចម្រៀងទោលជាលើកដំបូង ក្នុងបទចម្រៀងថ្មីរបស់នាង
តួយ៉ាង កាលពីថ្មីនេះ តារាស្រីរូបនេះ ត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយកាយវិការដ៏មានភាពស្និទ្ធស្នាលជាមួយអ្នករាំអមលើឆាករបស់នាង បានធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែត មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការផ្តល់ជូនជាការដូថ្លែងអំណរគុណ ឱ្យអ្នករាំអម នូវរបស់របរដែលមានយីហោប្រ៊េនថ្លៃៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្នកគាំទ្របានឃើញ សមាជិកអ្នករាំអមឆាក បានបន្តបង្ហោះរូបភាពនៃអំណោយនៅលើគណនីផ្ទាល់ខ្លួនរបស់ពួកគេជាហូរហែរ ហើយបានថ្លែងអំណរគុណទៅដល់ Rosé ជាមួយសកម្មភាពសន្តានចិត្តដ៏ល្អរបស់នាង ទៅកាន់ពួកគេ។
ក្នុងផងដែរ មិនត្រឹមតែបង្ហាញពីផ្កា អាល់ប៊ុម និង អក្សរដែលបានសរសេរដោយដៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរបស់ប្រណីតទៀតផង ដែលជាម៉ាក់ប្រ៊េន Saint Laurent ដូចជាកាបូបលុយ ដែលគេត្រូវបានរំពឹងថាតារាស្រីរូបនេះ បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីអរគុណដល់បុគ្គលិករបស់នាងដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]