ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​ សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលធ្លាប់បានទៅលេងអូតែលកប៉ាល់ខ្យល់បរិសុទ្ធ (TST 2020) ស្ថិតនៅសង្កាត់ឬស្សីកែវ ​ខណ្ឌឬស្សីកែវ ភ្នំពេញ ចាប់ពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ ដោយមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) នៅ វិទ្យាល័យ​បាក់ទូក​ ឬ​ វិទ្យាល័យ​បឹង​ត្របែក​ ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

 ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]