រាជធានីភ្នំពេញ ៖ ក្រោយពីម្តាយបានចែកឋានទៅ ស្រីពីន បានប្រាប់ឲ្យដឹងទាំងទឹកភ្នែកថា ខ្លួនពិតជា សោកស្តាយរឿងនេះខ្លាំងបំផុត ដោយដំបូងអ្នកម្តាយមានអាការៈឈឺក្បាល ក្តៅខ្លួន ទោះខ្លួនសង្ស័យគិតថាជាកូវីដ តែខ្លួនបានត្រឹមប្រាប់ម្តាយឲ្យសម្រាកនៅផ្ទះ២ ៣ថ្ងៃទៀត ដើម្បីតាមដាន ព្រោះអ្នកម្តាយគ្មានប៉ះពាល់នឹងទីតាំង ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ដូចនេះ ពេទ្យក៏នឹងឲ្យយើងធ្វើចត្តាឡីស័កដូចគ្នា ម្យ៉ាងទៀត ខ្លួនចង់មើលថែទាំម្តាយដោយដៃខ្លួនផ្ទាល់ ខ្លាចពេទ្យយកម្តាយចេញពីខ្លួន។
អ្វីដែលពិសេសជាងនេះទៅទៀត ស្រីពីន ថាអ្នកម្តាយក្បត់សន្យា ព្រោះបានសន្យាថា ពួកគេទាំងពីរនាក់នឹងត្រលប់ទៅផ្ទះជាមួយគ្នា តែបែរជាចុងក្រោយ បែរជាទៅបាត់លែងត្រលប់បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ រូបនាងបានបន្ថែមថា ប្រសិនជាដូរជាខ្លួនវិញក៏ព្រម ព្រោះខ្លួនពិតជាអាណិតម្តាយខ្លោចចិត្ត រស់ក៏លំបាកស្លាប់ទៅក៏បែបនេះទៀត លើសពីនេះទៅទៀត ទោះបីជាក្នុងខ្លួនអ្នកម្តាយសែនវេទនា ព្រោះជំងឺកូវីដធ្វើទុក្ខពិបាកដកដង្ហើមយ៉ាងណាក្តី តែម្តាយនៅពោលពាក្យសម្តីចុងក្រោយបែបនេះ មកឲ្យខ្លួនស្របពេលកំពុងឃើញម្តាយក្នុងសភាពពិបាក ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]