ខេត្តព្រះសីហនុ៖​ បើយោងតាមការចេញផ្សាយមួយរបស់ផេកផ្លូវ ការរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹង តាមរយៈលិខិតមួយ ដែលឧត្តមនាវីឯក. អ៊ុក សីហា បានផ្ញើជូន ឯ.ឧ នាយឧត្តមនាវី អគ្គមេបញ្ជាការរង នៃកងយោទពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក កម្ពុជា​ ជាមួយនឹងកម្មវត្ថុ ស្តីពីករណីវិជ្ជមានជំងឺកូវីដ១៩ ទៅលើយោធិនមួយរូប ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ហើយយ៉ាងណាក្តី។

ដោយឡែក ក្នុងនោះដែរ យោធិនដែលមានវិជ្ជមានកូវីដ១៩ ខាងលើ មានឈ្មោះថា សំ វិជ្ជា ភេទប្រុស ឋានន្តរស័ក្តជា អនុសេនីយ៍ឯក មានមុខងារជាជំនួយការការិយល័យបុគ្គលិក នៃអគ្គលេខាដ្ឋានក្រសួងការពារជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ យោធិនរូបនេះ បានធ្វើសំណាកវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បើទោះបីជាយោធិន បានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនពីរលើក នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ ហើយយ៉ាងណាក្តី។

ដោយបច្ចុប្បន្ន យោធិនខាងលើ កំពុងតែសម្រាកព្យាបាលនៅសណ្ឋាគារសាកាណា ស្ថិតនៅសង្កាត់លេខ៣​ ក្រុង និង ខេត្តព្រះសីហនុ។ ចំពោះករណីនេះ យោធិនខាងលើ ត្រូវបានស្រាវជាវឃើញថា បានប៉ះពាល់ជាមួយមនុស្ស០៥ នាក់ ដោយអ្នកទាំងប្រាំនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕

ដើម្បីជ្រាបកាន់តែច្បាស់​  សូមអានលិខិតលម្អិតខាងក្រោមនេះ៖

លិខិតស្តីពីយោធិនវិជ្ជមានកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]