ស្វាយរៀង៖ កាលពីថ្មីៗនេះ រដ្ឋបាលខេត្តស្វាយរៀងបានធ្វើការប្រកាសឲ្យប្រជាជនទាំងអស់បានជ្រាបច្បាស់ថាមានប្រជាជននៅក្នុងខេត្តស្វាយរៀងបានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវី១៩វិជ្ជមាន ជាបុរសជនជាតិខ្មែរនិង ជាបុគ្គលិកបម្រើការងារនៅក្លឹបហាត់ប្រាណ Fit Zone រាជធានីភ្នំពេញ។
ដោយឡែក បុរសម្នាក់នេះបានធ្វើតេស្តវិជ្ជមានក្រោយពីបានមកលេងផ្ទះម្តាយដែលមានបងប្អូន៦នាក់ ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ដោយមានប៉ះពាល់ផ្ទាល់ជាមួយនឹងមនុស្ស៩នាក់និង ប៉ះពាល់ដោយប្រយោលជាមួយនឹងមនុស្ស២១១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមកទល់ពេលនេះក្រុមការងារបានយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់ផ្ទាល់៩នាក់និង អ្នកប៉ះពាល់ដោយប្រយោល២១១នាក់មកធ្វើតេស្តរកមេរោគកូវីដ១៩ ដោយទទួលបានលទ្ធផលអវិជ្ជមានជាលើកទី១ ប៉ុន្តែនៅតែបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះ១៤ថ្ងៃ រង់ចាំការធ្វើតេស្តបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះរដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនដែលបានប៉ះពាល់ផ្ទាល់និង ដោយប្រយោលជាមួយនឹងបុរសខាងលើសូមធ្វើការនៅដាច់ដឡែកចំនួនថ្ងៃនិង ក្បួនអនាម័យការពារខ្លួននិង ក្រុមគ្រួសារពីជំងឺកូវីដ១៩ដោយអនុវត្តវិធានការពារ «៣ការពារ៣កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
សូមចូលទស្សនាលំខិតដែលបានចេញដោយរដ្ឋបាលខេត្តស្វាយរៀងខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]