កម្សាន្ត៖ ដូចពុកម៉ែបងប្អូនបានជ្រាបរួចមកហើយ អំពីតារា កំប្លែងស្រីរួមក្រុមជាមួយនាយក្រឹមគឺ កញ្ញា ស្រីពីន ក្នុងនោះ កាលម្សិលមិញនេះ កញ្ញា បានបាត់បង់ម្តាយជាទីស្រលាញ់ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ដោយ កញ្ញាមិនអាចសម្បីតែធ្វើបុណ្យជូនម្តាយ ដោយហេតុតែ ស្រីពីន ត្រូវធ្វើចត្តាឡីស័ករកមេរោគកូវីដ១៩ នៅមន្ទីរមិត្តភាពខ្មែរសូវៀត។

ដោយឡែក កាលពីម្សិលមិញ តាមរយៈកិច្ចសម្ភាសន៍ផេកហ្វេសប៊ុកផ្លូវការរបស់ សិល្បករកម្ពុជា ជាមួយនាយក្រឹម លោកក៏បានរៀបរាប់លម្អិតទាក់ទងនឹងស្រីពីនដូច្នេះថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ស្រីពីនត្រូវបានផលិតកម្មហង្សមាស ហៅទៅថតMV ជាមួយអ្នក សួស វីហ្សា បន្ទាប់ពីថតរួច ស្រីពីនក៏ប្រាប់ថា នាងមានអាការៈក្តៅខ្លួន ក្អក និង ផ្តាសាយ នៅក្នុងគ្រុបសារ សំណើចចុងសប្តាហ៍ ដោយអ្នកនាង សួស វីហ្សា បានធ្វើតេស្តរកមេរោគកូវីដ២​ លើក និង អវិជ្ជមានទាំងពីរលើក រហូតដល់ថ្ងៃទី២២ ទើបអ្នកសួស វីហ្សាត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកទៀត ស្រីពីន បានផ្ញើសារនៅក្នុងគ្រុប ប្រាប់ថាម្តាយបានឈឺចេះតែហត់ខ្លាំង កញ្ញាក៏បាននាំម្តាយទៅពេទ្យឯកជនសម្រាកក្នុងរយៈពេលខ្លី តែត្រូវនាយក្រឹម​ ប្រាប់ឱ្យយកម្តាយទៅមន្ទីររុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ មិនប៉ុន្មានផង ក្នុងរយៈពេលតែបួនថ្ងៃប៉ុណ្ណោះ ម្តាយស្រីពីនបានទទួលមរណភាព នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តែម្តង ខណៈដែលស្រីពីនកំពុងស្ថិតនៅមន្ទីរពេទ្យរុស្ស៊ីនៅឡើយ ដើម្បីតាមដានរកវីរុសកូវីដ១៩។

សូមទស្សនារូបភាពខាងក្រោម៖

នាយក្រឹម 
នាយក្រឹម និង ស្រីពីន
ស្រីពីន និង ម្តាយ
ស្រីពីន និង ម្តាយ
ស្រីពីន
ស្រីពីន
ស្រីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]