បរទេស៖ រកឯណាបាន រថយន្តកង់បីដែលអាចឈានដល់ល្បឿន60ម៉ាយល៍ក្នុងមួយម៉ោង (96Km ក្នុងមួយម៉ោង) ក្នុងរយៈពេលតែ1.8វិនាទីនោះ តែក្រុមហ៊ុន Daymak មានរថយន្តអគ្គិសនីប្រភេទនេះសម្រាប់ដាក់លក់ក្នុងពេលខាងមុខ។
ក្រុមហ៊ុននេះបានកំពុងរៃអង្គាសប្រាក់ (crowdfunding) លើរថយន្តអគ្គិសនី Spiritus ដែលមានកៅអីអង្គុយចំនួនពីរ។ គេសង្ឃឹមថានឹងទទួលបានការបញ្ជាទិញ pre-order ចំនួន5ម៉ឺនគ្រឿងសម្រាប់រថយន្តនេះ ដែលមានបន្ទះសូឡាសម្រាប់សាកថ្ម និងប្រព័ន្ធ regeneration system រួមទាំងឧបករណ៍សាកថ្មឥតខ្សែផ្ទាល់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការកក់ប្រាក់100ដុល្លារជាមុន វានឹងធានាអ្នកទិញនូវតម្លៃទាបជាង នៅពេលដែលរថយន្ត EV នេះដាក់លក់។ តែសម្រាប់ Ultimate model របស់រថយន្តនេះវិញ វាចាប់ផ្តើមពីតម្លៃ149,000ដុល្លារនិងរត់បានចម្ងាយ 480គីឡូម៉ែត្រ។ យោងទៅតាមក្រុមហ៊ុន Daymak វានឹងក្លាយជារថយន្តកង់បី ដែលលឿនជាងគេនៅលើពិភពលោក។ កំណែពិសេស ឬ Deluxe version អាចរត់ដល់ចម្ងាយ300គីឡូម៉ែត្រ ហើយវាចាប់ផ្តើមពីតម្លៃ19,995ដុល្លារ។
យុទ្ធនាការរៃអង្គាសប្រាក់ crowdfunding គ្រោងនឹងបញ្ចប់នៅថ្ងៃទី23 ខែកក្កដា ហើយផលិតកម្មរថយន្តប្រភេទនេះ នឹងចាប់ផ្តើមនៅឆ្នាំ2023៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]