ក្រៅពី​ហាត់​ប្រាណ​សកម្មភាព​រាង​កាយ​​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ការ​បង្កើន​សកម្ម​ភាព​រាង​កាយ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន​​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ។​

១. ប្រយោជន៍​នៃ​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​បាន​ជា​ប្រចាំ​មាន​ប្រយោជន៍​ច្រើន​ដល់​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​។

  • ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
  • គ្រប់​គ្រង​ទម្ងន់បានល្អ
  • ជួយ​ឲ្យ​បេះដូង សួត និង​សរសៃឈាម មាន​សុខ​ភាព​ល្អ​

២. សកម្មភាព​រាង​កាយ​ផ្សេងៗ​ក្រៅពី​ហាត់​ប្រាណ​

ពេល​នៅ​ផ្ទះ យើង​អាច​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ ជួយ​ឲ្យ​យើង​មាន​សកម្មភាព​រាង​កាយ​បាន​ដូច​គ្នា​។ ការ​ងារ​ផ្ទះ​ដូច​ជា​លាង​រថយន្ត សម្អាត​ផ្ទះ ដើរ​ជុំវិញ​ផ្ទះ លេង​ជាមួយ​កូន​ចៅ គឺ​សុទ្ធ​តែ​ជា​សកម្ម​ភាព​មាន​ប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ មួយ​វិញ​ទៀត បើ​គ្នា​យើង​ត្រូវ​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូទ័រ​យូរ​ម៉ោង យើង​គួរ​ក្រោក​ដើរ​បន្តិច​រាល់​​៣០នាទី​ម្ដង​។ អ្នក​ជំនាញ​ចាត់​ទុក​ថា​ការ​ដើរ​បាន​​ប្រហែល​១ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ​បាន​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព​។

​ដូច​គ្នា​ដែរ បើ​យើង​ជិះ​រថយន្ត​ទៅ​ផ្សារ ឬ​អាហារដ្ឋាន យើង​អាច​សាក​ល្បង​ចត​រថយន្ត​នៅ​ឆ្ងាយ​ពី​ផ្សារ ឬ​អាហារដ្ឋាន​ទាំង​នោះ​បន្តិច ដើម្បី​ឲ្យ​យើង​បាន​ដើរ​ឆ្ងាយ​បន្តិច​មុន​ដល់​គោល​ដៅ​។ មួយ​វិញ​ ការ​ដើរ​ចុះ​ឡើង​ក្នុង​ផ្សារ​ទំនើប ក៏​អាច​ជា​ការ​រួម​ចំណែក​ឲ្យ​គ្នា​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដែរ​។

ក្រៅពី​នេះ បើ​យើង​មាន​ការិយាល័យ​ការងារ​នៅ​អាគារ​ខ្ពស់ យើង​អាច​សាក​ល្បង​ប្រើ​ជណ្ដើរ​ជើង​សម្រាប់​ឡើង​ចុះ​ ត្រឹម​តែ​ពីរ​ជាន់​ ក៏​អាច​ជួយ​ឲ្យ​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដូច​គ្នា​។​

យ៉ាងណា មុន​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ​ក្ដី ឬ​សកម្មភាព​រាង​កាយ​មួយ​ចំនួន​ទៀត​ក្ដី អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​សុំ​យោបល់​ពី​គ្រូពេទ្យ​ជាមុន​សិន​។​​​​

មួយ​វិញ​ទៀត អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង អាច​ប្រឈម​នឹង​ការ​រលាក​សន្លាក់ ឬ​បញ្ហា​សន្លាក់​ផ្សេង​ៗ។ ដូច​នេះ ជា​ការ​ល្អ ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​យើង​មាន​បញ្ហា​សន្លាក់ ពេល​ធ្វើ​សកម្មភាព​រាង​កាយ​ណា​មួយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]